ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ពីស្រុករលាប្អៀរទៅស្រុកកំពង់ត្រឡាចមានទឹកប្រាក់ប្រមាណ ១ លានដុល្លាកន្លះ

ខេត្តកំពង់ឆ្នាំង ៖ ថ្លែងនៅក្នុងពិធីបើកការ
ដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់ DBST ប្រវែងជាង ១១ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា គម្រោងកសាងផ្លូវថ្មីរបស់រាជរដ្ឋាភិបាលនៅពេលនេះខុសពីគម្រោងផ្សេងៗដទៃទៀត ដែលមានលក្ខណៈតម្រូវការឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្តរភាពសេដ្ឋកិច្ចជនបទ លើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើងវិញបន្ទាប់ពីបាននឹងកំពុងងើបពី
វិបត្តិកូវីដ19 ។ ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវត្តគោករំដួល ភូមិសុភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្តលោកជំទាវតំណាងរាស្រ្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូនិងសិក្សានុសិស្ស យ៉ាងច្រើនកុះករ ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថាផ្លូវដែលចាប់ផ្ដើមសាងសង់នៅពេលនេះជាផ្លូវ dbst ប្រវែង១១ ,០៨៥ គីឡូម៉ែត្រ , មានទទឹង ៧ ម៉ែត្រ កសាងឡើងក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការនៃគម្រោងពង្រឹងសមត្ថភាព ផលិតភា គាំទ្រដោយធនាគារវិនិយោគ ហេដ្ឋារចនាហិសម្ព័ន្ធអាស៊ី។ ផ្លូវនេះត្រូវកសាងលូប្រអប់ចំនួន ៣កន្លែង លូមុខមូលកាត់ទទឹងផ្លូវ ២៧ កន្លែង លូមូលកាត់ផ្លូវបំបែក ២៧ កន្លែង បំពាក់ស្លាកសញ្ញា ៧៩ កន្លែង មានគំនូស តាមអ័ក្សផ្លូវ គំនូសឆ្លង
កាត់១កន្លែង គ្រោងស្ថាបនារយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះរហូតដល់បំណាច់ខែមិថុនា ឆ្នាំ ២០២៣ ដែលទទួលការសាងសង់ដោយក្រុមហ៊ុន HANG SAMBAT Co.LTD ក្នុងទឹកប្រាក់ចំនួន ១ ៥៥១ ០៦៣,២៨ ដុល្លារអាមេរិក ។

នៅក្នុងពិធីនោះដែរប្រជាពលរដ្ឋដែលបានចូលរួមបើកការដ្ឋានសាងសង់មានសេចក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកប្បការ ចំពោះប្រមុខរាជរដ្ឋា
ភិបាល ដែលបានកសាងផ្លូវ ១ ខ្សែនេះសម្រាប់ ប្រយោជន៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងតំបន់ និងការធ្វើដំណើរឆ្លងកាត់៕សុខ គឹមសៀន