លោកឧកញ៉ា ទៀ វិចិត្រ ប្រើប្រាស់អូប៊រ័ល្បឿនលឿនចំនួន ០៣គ្រឿងជួយសង្គ្រោះ ប្រជានេសាទចំនួន០៤នាក់ជួបគ្រោះថ្នាក់ លិចទូកកណ្តាលលម្ហហសមុទ្រ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀវិ ចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នាថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២២នេះក្រោយទទួលបានព័ត៏មានថា មានក្រុមប្រជា នេសាទត្រីមឹក ចំនួន០៤ នាក់ បានជួបគ្រោះថ្នាក់លិចទូកកណ្តាលលម្ហសមុទ្រ។ ភ្លាមៗ  លោកឧកញ្ញ៉ាក៏បានចាត់បញ្ជូនក្រុម ការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ៣គ្រឿង របស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ សហការជាមួយ សមត្ថកិច្ចមូលដ្ឋានក្រុងកោះរ៉ុង ចេញ អន្តរាគមន៍ទៅជួយសង្គ្រោះជនរងគ្រោះរូចផុតពីគ្រោះថ្នាក់ ដោយសុវត្ថិភាព។

លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់មានចំនួន០៤នាក់ ក្នុង នោះ មានតៃកុងទូក០១នាក់ និងកម្មករទូក០៣នាក់ មានឈ្មោះដូចខាងក្រោម៖១.ឈ្មោះ ចាន់ ពិសាល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពេញ  ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាតាកុងទូក បានហែលឡើងគោកនៅចំនុចពយអាវតាផេង។២.ឈ្មោះ ដន ប៉ុននី ភេទប្រុស អាយុ៥១ ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាកម្មករទូក បានហែលឡើងគោកនៅចំនុចពយអាវតាផេង។៣.ឈ្មោះ នាក់ ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាកម្មករទូក បានហែលឡើងគោកនៅចំនុចពយអាវតាផេង។៤.ឈ្មោះហុត បឹប ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក ខេត្តព្រះសីហនុ ជាកម្មករទូក បានហែលឡើងមកដល់គោកចំណុចចំការតា មល រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីរកជំនួយអន្តរាគមន៍។តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា ទូកនេសាទរបស់ពួកគាត់ បានចេញ ដំណើរនេសាទពីចំណុច មុខកោះស្តេច ហើយពេលមកដល់ចំណុចពយអាពត ជិតកោះវ៉ាង (ចំណុចកើតហេតុ) ទូកក៏បានទាក់ខ្សែង៉ាង (ខ្សែមង) ចំពេលរលកធំៗទៀត ទើបបណ្តាលអោយទូកលិចតែម្តង និងថាប្រសិនបើ មិនមានការជួយសង្គ្រោះទាន់ពេលវេលាទេ ពួកគាត់អាចនឹងមានគ្រោះថ្នាក់ដ៏អាយុជីវិត។សំភារ:បាត់បង់រួមមាន:-ទូកអូសចំនួន ០១គ្រឿង-មងអូសមឹក៣កាំប្លេ-និងប្រេងមួយចចំនួន ផងដែរ ។បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់អាយុជីវិតទេ។

លោកឧកញ៉ា បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

(ដោយនាគសមុទ្រ)