ជីដូន​និង​ចៅ​៣​នាក់​ត្រូវ​សត្វ​ឪម៉ាល់​ទិច​ម្នាក់ៗ​រាប់សិប​មេ​របួស​ធ្ងន់ធ្ងរ

0

​កំពង់ឆ្នាំង​៖​មនុស្ស​៣​នាក់​ជា​ជីដូន​និង​ចៅ​បាន​រង​បួស​ធ្ងន់ ដោយសារ​សត្វ​ឪម៉ាល់​មួយ​សំ​​បុក​ព្រួត​គ្នា​ទិច ក្នុងពេល​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ឆ្លងកាត់​ត្រូវ​ក្មេងៗ​មួយក្រុម​គប់​សំបុក​ឪ​​ម៉ា​ល់​នោះ​លេង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅលើ​ផ្លូវលំ​ក្នុង​ចំណុច​អូរ​រលួស ភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង​ស្រុក​បរិបូរណ៌ ។​
​ ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖​ជនរ​គ្រោះ​ទាំង​៣​នាក់​​នោះ​មាន ១​ឈ្មោះ ហែម មាណ អាយុ​៧០​ឆ្នាំ​ជា​ជីដូន ២​ឈ្មោះ គៀន ភាព អាយុ​១៩​ឆ្នាំ​​ភេទ​ប្រុស​ជា​ចៅ​ប្រុស ៣​ឈ្មោះ តុ​ន ឡាវ អាយុ​២៣​ឆ្នាំ​ជា​ចៅស្រី ពួកគាត់​ភូមិ​ថ្លុក​ជ្រៅ ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៌​។​
​ ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង នាំគ្នា​ដើររក​ក្រ​បីដែ​​ល​បាត់ លុះដល់​ចំណុច​កើ​ហេតុ ក៏​ត្រូវ​បាន​សត្វ​ឪម៉ាល់​មួយ​សំបុក​ដែល​ហើរ​ពេញ​ផ្លូវ ដោ​​យ​សារ​ក្មេង​ក្នុង​ភូមិ​១​ក្រុម​កប់​វា​លេង ទិច​ពួកគាត់​ទាំង​៣​នាក់​ក្នុង​ម្នាក់ៗ​រាប់សិប​មេ ធ្វើអោ​​ពួក​គាត់​ឈឺ​ពើត​ចុកចាប់​យ៉ាង​ខ្លាំង​រហូត​ដល់​សន្លប់​។​ក្រោយពេល​កើតហេតុ​អ្នកស្រុក​ក្នុង​​ភូមិ​បាន​ហៅ​រថយន្ត​ពេទ្យ​ស្រុក​បរិបូរណ៌ម​កដឹក​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​ស្រុក​បរិបូណ៌​ដើម្បីអោយ​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​។ ដោយសារ​ស្ថានភាព​អ្នក​របួស​មាន​សភាព​ធ្ងន់​​ធ្ង​រ ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​គ្រូពេទ្យ ដឹក​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​​ដើម្បីអោយ​គ្រូពេទ្យ​ខេត្ត​ជួយសង្គ្រោះ​បន្តទៀត​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៤ ជនរងគ្រោះ​ទាំង​៣​នាក់​មាន​អា​ការៈធូរស្រាល​​បន្តិច​វិញ​ហើយ​បន្ទាប់​ពី​បាន​ក្រុកគ្រូពេទ្យ​ខេត្ត​បាន​ព្យាល​បាលចា​ក់​ស៊ីរ៉ូម និង​ថ្នាំបន្សាប​ជា​​តិ​ពិស​រួចមក​។​ករណី​គ្រោះថ្នាក់​នេះ​គឺ​ដោយសារ​ក្រុម​ក្មេង​ខិលខូច ដែល​យក​ល្បែង​គរោះថ្នាក់​មកលេង​សើចកំ​សាន្តមិ​ន​គិតគូរ​ពី​សុ​វត្តិភាព​អ្នកធ្វើដំណើរ​ឆ្លងកាត់ ទើ​បង្ក​អោយ​ជន​​រងគ្រោះ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែបនេះ​។​
​ ​លោកគ្រូ​ពេទ្យ​ខេត្ត​បានអោយដឹងថា គ្រោះថ្នាក់​ដោយសារ​សត្វ​ឪម៉ាល់​ទិច​តែង​កើតមាន​ជា​រៀងរាល់ឆ្នាំ​មិន​ដែល​ខាន​ឡើយ ហើយ​នរងគ្រោះ​មួយចំនួន​ក៏​បាន​មាន​គ្រោះថ្នាក់​រហូតដល់​ស្លាប់​ក៏មាន​ដែរ ដោយសារ​សត្វ​ឪម៉ាល់​ទិច​រាប់រយ​មេ​បែក​សរសៃរ​ឈាម​ក្នុង​ខួរក្បាល​។​លោកគ្រូ​ពេទ្យ​សុំ​អំពាវនាវ​ថា បើ​មាន​ជនរងគ្រោះ​ដោយសារ​សត្វ​ឪម៉ាល់​តិច​ឬ​​ពស់​ចឹក ឬ​សត្វ​មាន​ពិស​ខាំ សូម​ឆាប់​បញ្ជូន​ជនរងគ្រោះ​មក​មន្ទីរពេទ្យ​ខេត្ត​អោយបាន​ទាន់​ពេលវេលា​ទើប​គ្រូពេទ្យ​អាច​ជួយសង្គ្រោះ​ជីវិត​បាន​ទាន់ពេល​៕​
DSC06553