ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារទទួលបានអំណោយមនុស្សធម៌ពី រដ្ឋបាលស្រុកតាំងគោក

(កំពង់ធំ)÷ ដោយមានការយក​ចិត្ត​ព្រួយបារម្ភពីសុខទុក្ខប្រជាពលរដ្ឋ និងមានការណែនាំចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ងួន រតន: អភិបាលខេត្ត នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី ព្រមទាំងសប្បុរសជនបានចុះសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនចាស់ជរាចំនួន១០គ្រួសារ នៅភូមិស្នួល និងភូមិទួលភ្លា ឃុំសនរឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

នៅក្នុងឱកាសនេះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកក៏បន្តទៀតថាក្រោយពីអាជ្ញាររាយការណ៏ការលំបាករបស់បងប្អូន។រដ្ឋបាលស្រុកក៏បានចុះមកផ្ទាល់ដើម្បីដឹងពីទុក្ខលំបាក និងមានជាអំណោយបន្តិចបន្តួចដើម្បីសម្រួលការលំបាករបស់បងប្អូន ប្រសិនបងប្អូនមានការលំបាកសូមរាយការណ៍មកអាជ្ញាធរភូមិ ឃុំដើម្បីធ្វើការអន្តរាគម ។បន្ថែមពីនេះទៀតលោកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋធ្វើការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញកាត្វកិច្ចជាពលរដ្ឋនៅក្នុងសង្គម។

ជាចុងក្រោយលោកអភិបាលស្រុកតាំងគោក ក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិ/ឃុំ មានការយកចិត្តទុក្ខដាក់ជាមួយនិងប្រជាពលរដ្ឋនៅមូលដ្ឋានដោយចុះជាប់ជាប្រចាំ ដឹងពីសុខទុក្ខ និងរាយការណ៍មករដ្ឋបាលស្រុកជាបន្ទាន់។

បងប្អូនប្រជាពលរដ្ឋទាំងអស់បង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណ ពីការគិតគូរយកចិត្តទុកដាក់របស់លោកអភិបាលស្រុក  ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនទុក្ខបងប្អូនប្រជាពលរដ្ឋណាអត់ស្បៀងនោះឡើយ។

គួរបញ្ជាក់ផងដែរថាអំណោយដែលចែកជូនមាន១០គ្រួសារដោយ១គ្រួសារទទួលបាននូវ​÷ អង្ករ ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួត ទឹកស៊ីអ៉ីវ០១យួរ ត្រីខ០១យួរ ថ្នាំពេទ្យ និងថវិការ៧០.០០០រៀល ៕