លោកឧកញ៉ា ទៀ វិចិត្រ សម្តែងការសោកស្តាយ ដែលមិនអាចជួយសង្គ្រោះជីវិតតៃកុងទូកនេសាទម្នាក់ ខ្យល់គរ ធ្លាក់ចូលទឹកសមុទ្រ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧកញ៉ា បន្ទាប់ពីទទួលបានព័ត៌មានថា មានបុរសម្នាក់ជាតៃកុងទូកនេសាទត្រីកាម៉ុង បានខ្យល់គរ រួចក៏ធ្លាក់ចូល ទឹក សមុទ្រ ត្រូវការបញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យ លោកឧកញ៉ា ក៏បានបញ្ជូនអូប័រ របស់ក្រុមហ៊ុន GTVC ទៅសង្គ្រោះបុរសជារងគ្រោះ រូបនោះ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែពេលមកដល់មន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ពេទ្យបានពិនិត្យហើយបញ្ជាក់ថា ជនរងគ្រោះបានផុតដង្ហើម មុនពេលបញ្ជូនមកដល់ពេទ្យបន្តិចហើយ។

ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹក ជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារសព ក្រោយពីជួយសង្គ្រោះជីវិតជនរងគ្រោះ មិនទទួលជោគជយ័ ។

ជនរងគ្រោះមានឈ្នោះ សែប សិន ភេទប្រុស អាយុ ៤០ឆ្នាំ មានមុខរបរ ជាតៃកុងទូកកាម៉ុង រស់នៅ ស្រុកកំពង់បាយ ខេត្តកំពត បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ នាំយកទៅ​ធ្វើបុណ្យតាមប្រពៃណី៕

(ដោយនាគសមុទ្រ)