កម្លាំងកងរាជវុធហត្ថខេត្តព្រះសីហនុបញ្ជួនជនសង្ស័យចំនួន១០នាក់ជាមួយវត្តុតាងគ្រឿងញៀនជាង១តោន រួមនិងរថយន្ត៨គ្រឿង ទៅសាលាដំបូងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ជនសង្ស័យចំនួន១០នាក់ ក្នុងនោះជនជាតិចិន ចំនួន០៦នាក់ ជនជាតិចិនតៃវ៉ាន់ ចំនួន ០១ នាក់ ជនជាតិខ្មែរ ចំនួន០៣នាក់ដែលពាក់ព័ន្ធ និងសារធាតុញៀន .សារធាតុគីមីផ្សំ ទម្ងន់ជាង១តោនត្រូវបាន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿងបញ្ជូន ទៅកាន់ សាលា ដំបូងខេត្តព្រះសីហនុ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះហើយដើម្បីចាត់ការតាមនិតីវិធីច្បាប់។

ជនសង្ស័យទាំង១០នាក់ខាងលើ មានឈ្មោះ១.ឈ្មោះ ZHOU JING BIN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដស្នាក់នៅសណ្ឋាគារ ហានហ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។២/ ឈ្មោះ CAI JIAN FONG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 353141470 ស្នាក់នៅមិនពិតប្រាកដ។៣/ ឈ្មោះYE LICHI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្រុង ប៉ោយប៉ែត។៤/ ឈ្មោះ WANG JIAN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរកសិករ ស្នាក់នៅអគារខុន ដូស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។៥/ ឈ្មោះ ព្រឹម រាជ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរមុខរបររត់តាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ។៦/ ឈ្មោះ ចាន់ រតនា ភេទប្រុសអាយុ ៣០ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅក្រុងបាវិត។៧/ឈ្មោះLIPENGFEIភេទប្រុសអាយុ២៤ឆ្នាំចិនជាតិចិនលិខិតឆ្លងដែនលេខEE2655874ស្នាក់នៅក្រុងបាវិត។៨/ឈ្មោះ LIU YANG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារ ខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង+ខេត្តព្រះសីហនុ ។៩/ឈ្មោះ ZHAO BING FEI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង+ខេត្តព្រះសីហនុ ។១០/ ឈ្មោះ ពោធិ បញ្ញា ហៅ ចៅ ភេទប្រុស អាយុ៣១ ឆ្នាំមានទីលំនៅ មុខក្លិបLVចាស់ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិ ការ បង្ក្រាបទ្រង់ទ្រាយធំនេះធ្វើឡើងដោយគណៈកម្មការដែលបង្កើតដោយសម្ដេចក្រឡាហោម ស ខេង ឧបនា យក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនាយឧត្តម សេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលា ដំបូងខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិ ការ បង្ក្រាបបានធ្វើឡើងចំនួន០៨គោលដៅផ្សេងគ្នា ៖គោលដៅទី១៖ ផ្ទះល្វែង និងឃ្លាំង ស្ថិតនៅក្នុងក្រុម៩ភូមិ២ សង្កាត់១ក្រុងព្រះសីហនុខេត្តព្រះសីហនុ។គោលដៅទី២៖លើរថយន្តម៉ាកតូយូតាធុនត្រា ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ ២AQ-១៣១៣ នៅចំណតរថយន្តក្រោមដី ជាន់ទី២ សណ្ឋាគារណានហៃ វិថី២ធ្នូ ភូមិ១សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គោលដៅទី៣៖ ខុនដូរអគារស បន្ទប់លេខ៤០២ ជាន់ទី០៤ ក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីនុ ខេត្តព្រះសីហនុ ។គោលដៅទី៤៖ ខុនដូរជើងកាង (ហុងឡុង) ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។គោលដៅទី៥៖ ចំណុចឆ្នេរជំទាវម៉ៅ ភូមិគគីរ ឃុំបិតត្រាំងស្រុកព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។គោលដៅទី៦៖ នៅចំណុចដីឡូតិ៍ មួយកន្លែង ភូមិ៣សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។គោលដៅទី៧៖ អគារខុនដូរ បន្ទប់លេខ ១២០១ ជាន់ទី១២ ភូមិ ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។គោលដៅទី៨៖ លំនៅដ្ឋានលេខ B២៣ បុរីអារ៉ាតាផ្លូវហ៊ីមា វ៉ារី ភូមិបន្លាស្អិត សង្កាត់ឃួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។ជាលទ្ធលល សមត្ថកិច្ចបង្រ្កាបបាន គ្រឿងញៀន ទម្ងន់ ១១៣៦៨១៦,៦៧ ក្រាម (១១៣៦គីឡូ ៨១៦,៦៧ ក្រាម) .សារធាតុគីមីផ្សំទម្ងន់៥០០ក្រាម.សារធាតុគីមីទម្ងន់ ៣៥៩០១,៦ ក្រាម (៣៥គីឡូ ៩០១,៦ ក្រាម) រថយន្តចំនួន០៨គ្រឿងម៉ូតូ២គ្រឿង និងឃាត់ខ្លួនក្រុម ឧក្រិដ្ឋ ជន ពាក់ព័ន្ធជាបន្តបន្ទាប់ចំនួន១០នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាន បញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធីនារសៀលថ្ងៃទី ២១ខែ ធ្នូ ឆ្នាំ ២០២២នេះហើយ៕

(ដោយនាគសមុទ្រ)