ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុក្នុងឱកាស ចែកសញ្ញាប ត្រជាន់ខ្ពស់បច្ចេកទេសជូនដល់និស្សិតសាលាបច្ចេកទេសដុនបូស្កូ នាថ្ងៃទី១២ខែមករា ឆ្នាំ ២០២៣ បានមាន ប្រសាសន៍អបអរសាទរចំពោះនិស្សិតដែលបានបញ្ចប់ការសិក្សាជំនាន់ទី១ ដល់ជំនាន់ទី១០ នៃសាលាបច្ចេក ទេសដុនបូស្កូ ដែលទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាជូននិសិ្សតនាពេលនេះគឺ ស្របតាមគោល នយោ បាយរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដូច្នេះក្មួយៗប្រើប្រាស់តម្រូវការរបស់ខ្លួន ទៅតាមសមត្ថភាព ព្រោះចំណេះដឹងដែលបានទទួលបានពីលោកគ្រូ អ្នកគ្រូនាពេលនេះគឺជា បទ ពិសោធន៍ មួយដែល ទទួល បាននូវចំណេះដឹងថ្មីៗ នេះជាគោលនយោបាយបើកទូលាយរបស់ រាជរដ្ឋា ភិបាល កម្ពុជា លើវិស័យអប់រំ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្ដេចតេជោ នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន យក ចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំរបស់រដ្ឋ និងវិស័យឯកជន ដើម្បីអភិវឌ្ឍធនធានមនុស្សក្រោមពាក្យ ស្លោក “អ្នកចេះ ជួយបង្រៀនអ្នកចេះតិច អ្នកចេះតិច ជួយបង្រៀនអ្នកមិនចេះ” ។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ កម្ពុជានៅសល់អ្នកមានចំណេះតិចតួច ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍ ប្រទេស ជាតិ ហើយការផ្តល់ចំណេះជំនាញនាពេលនេះ ជាធនធានមួយដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាព ហើយនិស្សិតទាំង ១០ជំនាន់ បានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំឱ្យសាលាគួរតែមានកម្មវិធីជួបសំណេះសំណាលចែករំលែកបទពិសោធន៍សល់សិស្សប្អូនរបស់យើង និងលើកទឹកចិត្តដោយនិស្សិតជំនាន់ក្រោយ ខិតខំរៀនសូត្រ បន្ថែមទៀត ដើម្បីឈានទៅដល់គោលដៅដែលយើងចង់បានរៀងៗខ្លួននៅពេលខាងមុខ។
ក្នុងឱកាលនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូននិស្សិតជ័យលាភីចំនួន ២៤០នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន ៦៤នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល និស្សិតជំនាន់ទី១ ទី២ ជាង ៦០០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ឧបត្ថម្ភសាលាដុនបូស្កូ ៥លានរៀល ក្រុមគ្រូពេទ្យ ១លានរៀល ក្រុមរបាំចំនួន ១លានរៀល។
គួរបញ្ជាក់ផងដែរថា និស្សិតបញ្ចប់ការសិក្សាទទួលជោគជ័យចំនួន ១០វគ្គ ទទួលស្គាល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ សាលាបានបើកវគ្គបណ្តុះបណ្តាលនៅឆ្នាំ១៩៩៨ មានអគារ ទ្រឹស្ដី រោងជាង បំពាក់សម្ភារៈសិក្សា ឧបករណ៍អនុវត្តន៍តាមជំនាញនីមួយៗ និងមានអគារស្នាក់សម្រាប់ និស្សិត ដែល មកពីខេត្តឆ្ងាយខ្វះខាតជីវភាព។ ម្យ៉ាងទៀតការបណ្តុះបណ្តាលបច្ចេកទេសរយៈពេលពីរឆ្នាំសម្រាប់និស្សិត ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី ១២ជាប់ ឬធ្លាក់។ សាលាបានបណ្តុះបណ្តាលកំរិតវិជ្ជាជីវៈបានចំនួន ១,៤៤៤នាក់ ស្រី ៣៦១នាក់។ មកដល់បច្ចុប្បន្នសាលាបានតំឡើងកំរិតថ្នាក់ជាន់ខ្ពស់បច្ចេកទេស មានការសិក្សារយៈពេល ២ឆ្នាំ មាននិស្សិត ២,០៣២នាក់ ស្រី ៥៩៨នាក់។ និស្សិតដែលបានឆ្លងកាត់បណ្តុះបណ្តាលចាប់ពីឆ្នាំ១៩៩៩ មកដល់ឆ្នាំ២០២២ មានចំនួនសរុប ៣,៤៧៦នាក់ ស្រីចំនួន ៩៥៩នាក់ មានជំនាញឯកទេស៥ផ្នែក៖-ផ្នែកយន្តសាស្ត្រទូទៅ -ផ្នែកយន្តសាស្ត្ររថយន្ត -ផ្នែកអគ្គិសនី -ផ្នែកលេខាជិការ និងផ្នែកបដិសណ្ឋារកិច្ច។ សាលាក៏មានគម្រោងបណ្តុះបណ្តាលអ្នកជាប់ពន្ធធនាគារខេត្តព្រះសីហនុ លើជំនាញផ្សាលោហៈ អគ្គិសនី កុំព្យូទ័រ និងភាសាអង់គ្លេស និស្សិតដែលបញ្ចប់ការសិក្សា ១០ជំនាន់មកនេះ មាននិស្សិតចំនួន ៩០ភាគរយ មានការងារធ្វើ ១០ភាគរយ ប្រកបមុខរបរនៅសាលា នេះបើតាមការបញ្ជាក់ប្រាប់ឱ្យដឹងពីសំណាក់លោក ប៊ុត វិចិត្រ នាយកសាលាបច្ចេកដុនបូស្កូ សាខាខេត្តព្រះ សីហនុ ៕
(ដោយនាគសមុទ្រ)