រយៈពេល១៥ថ្ងៃខែមករាឆ្នាំ២០២៣សាខាពន្ធដារខេត្តព្រះសីហនុធ្វើការផាកពិន័យលើមធ្យោបាយយានយន្តគ្រប់ប្រភេទបានចំនួន៣២៩គ្រឿងស្មើរនិងទឹកប្រាក់ចំនួន ២៥០ លានរៀល

0

ខេត្តព្រះសីហនុ៖ លោក សន ស៊ីផល ប្រធានសាខាពន្ធដាខេត្តព្រះសីហនុបានឲ្យដឹងថា ក្រុមការងារចម្រុះចុះ ត្រួត ពិនិត្យការ បង់ពន្ធ និងផាកពិន័យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដែលបាននឹងកំពុង ធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈមិនទាន់បានបង់ពន្ធសម្រាប់ឆ្នាំ ២០២២ សាខាពន្ធដារខេត្តបានអនុវត្តពី ថ្ងៃទី ១៦ដល់ថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៣នេះ បានធ្វើការផាកពិន័យលើមធ្យោបាយយានយន្ត គ្រប់ប្រភេទ បានចំនួន៣២៩គ្រឿង ពិន័យជាប្រាក់បានចំនួន ២៥០ លានរៀល។

លោកប្រធានសាខាពន្ធដារខេត្តក៏បានបន្ថែមថានេះគឺជាការចុះអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្ដីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២។ក្នុងពេលចុះអនុវត្តគ្រប់មធ្យោបាយដឹកជញ្ជូននិងយានជំនិះទាំងឡាយណាដែលល្មើសក្នុងពេលត្រួតពិនិត្យការបង់ពន្ធស្នងការដ្ឋាននគរបាលខេត្ត(ការិយាល័យចរាចរណ៍ផ្លូវគោក)និងធ្វើកំណត់ហេតុនាំយកទៅរក្សាទុក និងតម្រូវឲ្យម្ចាស់រថយន្ត ល្មើសទាំងនោះ បំពេញកាតព្វកិច្ចសារពើពន្ធ រួចរាល់ ទើបអនុញ្ញាត ឱ្យ មធ្យោបាយនោះធ្វើចរាចរឡើងវិញបាន។ ហើយក្រុម ការ ងារ ចម្រុះនឹងបន្តចុះត្រួតពិនិត្យការបង់ពន្ធ និងផាក ពិន័យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០២២នៅតាមគោលដៅក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោកប្រធានសាខាពន្ធដារខេត្តក៏បានបន្ថែមទៀតថាការប្រមូលពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២កន្លងទៅសាខាពន្ធដារខេត្តព្រះសីហនុប្រមូលបានជាង ១០ពាន់ លានរៀល មានការកើនឡើងបើធៀបទៅនឹងឆ្នាំ ២០២១ ការប្រមូលពន្ធបានចំនួនជាង៩ពាន់លានរៀល៕

(ដោយនាគសមុទ្រ)