ស្រ្តីម្នាក់ត្រូវបានប្តីរបស់ខ្លួនអាករសម្លាប់យ៉ាងអាណាចអធម្មក្នុងថ្លុកឈាមដោយសារភ្លើងប្រច័ណ្

0

ក្រុងកោះរ៉ុង ៖ដោយសាភ្លើងប្រច័ណ្ឌ ស្រ្តីម្នាក់ត្រូវបានប្តីរបស់ខ្លួនយកកាំបិត អាផ្តាច់បំពង់ករស្លាប់យ៉ាង អាណោចអធម្មបំផុត។ ហេតុការនេះបានកើតឡើងវេលាម៉ោង៨កន្លះយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ ក្រោយពេលកើតហេតុ ជនដៃដល់ជាប្តីត្រូវបាន នគរបាលក្រុងកោះរ៉ុងចុះឃាត់ខ្លួនបុរសម្នាក់ភ្លាមៗផងដែរ។

សមត្ថកិច្ចជំនាញបាន ឲ្យដឹងថាក្រោយពេលកើតហេតុ វេលាម៉ោង៨កន្លះយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលទទួលបានដំណឹងភ្លាមក៏បានចុះទៅអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុ សមត្ថកិច្ច ជំនាញបានធ្វើកោសល្យវិច្ច័យទៅលើសាកសព ដោយបានបញ្ជាក់ថាស្រ្តីរងគ្រោះ ស្លាប់ដោយ សាធ្វើ ឃាតពិតប្រាកដមែន គឺជនដៃដល់ បានអានៅចំបំពង់ករសម្លាប់កន្លែងពួកគេស្នាក់នៅតែម្តង។

ជនសង្ស័យដែលត្រូវជាប្តី មានឈ្មោះ ឆុន ប៊ុនឈន ភេទប្រុស អាយុ ៤៥ឆ្នាំ, ស្រ្តីរងគ្រោះមានឈ្មោះ ឡុង ឡាប ភេទស្រី អាយុ៣៣ឆ្នាំ។បើតាមចម្លើយការសាកសួររបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ការសម្លាប់ នេះគឺបណ្តាលមកពីកំហឹងភ្លើងប្រច័ណ្ឌ ប៉ុន្តែរពាក់ព័ន្ធប្រច័ណ្ឌជាមួយបុរសណានោះ សមត្ថកិច្ចមិនបាន បញ្ជាក់ ប្រាស់ឲ្យដឹងនោះទេ។បច្ចុប្បន្នជនសង្សយ័ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយក្រោយធ្វើសកម្មភាពនិងកម្លាំងសមត្ថកិច្ចកំពុង បន្តនិតិវិធីច្បាប់៕(ដោយនាគសមុទ្រ)