កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនខ្លូនជនជាប់សង្ស័យចំនួន០៩នាក់និងរថយន្ត០៥គ្រឿងពាក់ព័ន្ធដូរគ្រឿងញៀន ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

0

ខេត្តព្រះសីហនុ៖កងរាជអាវុធហត្ថខេត្តនារសៀល ថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានបញ្ជូនជនសង្សយ័ ពាក់ព័ន្ធ ជួញដូរថ្នាំញៀនចំនួន០៩នាក់នឹងវត្តុតាងរថយន្តចំនួន០៥គ្រឿងទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់បន្ទាប់ ពី បញ្ចប់ការសាកសួរ។

លោក វិរៈសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀននៃ កងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ បានឲ្យដឹងថា ជនជាប់សង្ស័យចំនួន០៩នាក់ខាងលើនេះពាក់ព័ន្ធអំពើ ជួញដូរនិងរក្សា ទុកគ្រឿង ញៀនត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តចាប់ខ្លូនក្នុងបទល្មើសជាក់ស្តែង០២ករណីផ្សេងគ្នាដោយខ្លះតាមចាប់ខ្លួនដល់ក្រុងភ្នំពេញ និងមួយចំនួន ចាប់ខ្លួននៅភូមិឬទី្ធ២ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមាន ការសម្រ បសម្រួលនីតិវិធីពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹង ឯកឧត្តម សៀងសុខព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ជនសង្ស័យខាងលើមានឈ្មោះទី០១.ឈ្មោះថន ផល្លា ភេទប្រុស អាយុ33 មុខរបរមិនពិតប្រាកដ។  ជនជាតិខ្មែរ ស្នាក់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ទី០២ឈ្មោះផន ស្រីណា ភេទស្រី អាយុ41ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ស្នាក់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ     ខេត្តព្រះសីហនុ។ទី០៣ឈ្មោះឈឹម ស្រីអូន ភេទស្រី  អាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ទី០៤ឈ្មោះផាន់ លំអង ភេទប្រុស អាយ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ។ ស្នាក់នៅភូមិ ឫទ្ធី០១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ទី០៥.ឈ្មោះសឿន ចាន់ណា ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ស្នាក់នៅភូមិ ឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ទី០៦.ឈ្មោះឆន សុឃឿន ភេទប្រុស ជនជាតិខ្មែរ អាយុ ៤២ឆ្នាំ មិនពិត ប្រាកដ។ស្នាក់នៅ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទី០៧ឈ្មោះ យ៉ង សុភាស់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចំការកៅស៊ូ ស្នាក់នៅ ភូមិតាពៅ ឃុំតានៃស្រុកព្រៃនប់ ព្រះសីហនុ។ទី០៨.ឈ្មោះ ធី ឡុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចំការកៅស៊ូ ស្នាក់នៅភូមិតាពៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ទី០៩ឈ្មោះ ណាំ វ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ។

ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ម្សៅសថ្លាចំនួន១៥កញ្ចប់(ធំ១០កញ្ចប់តូច០៥កញ្ចប់)ទម្ងន់២គីឡូក្រាមទាំងសម្បក.ម្សៅសថ្លា ០១កញ្ចប់ធំ ០៥កញ្ចប់ តូចទម្ងន់ ២១៨,៩៤ក្រាមថ្លឹងទាំងសម្បក.ក្រាមសថ្លា  ពណ៍ទឹកប្រាក់លាយ មាស នឹង បៃតងសញ្ញាកាហ្វេ មានផ្កាយ៥ ជាសម្គាល់ ចំនួនមួយកញ្ចប់ ទម្ងន់ប្រហែល០១គីឡូក្រាម  (សង្ស័យជា សារធាតុញៀន) ថ្នាំគ្រាប់ ផ្កាឈូក ០៤ គ្រាប់. ដបជក់ ០៣.ទូរស័ព្ទ  ០៥គ្រឿង.-រថយន្ត ០៥គ្រឿង.ម៉ូតូ ០១គ្រឿងនិងប្រាក់ ២០ម៉ឹនរៀល៕

(ដោយនាគសមុទ្រ)