ពលរដ្ឋស្រុកអន្លង់វែង ចោទលោកគឹម គាវិន ប្រធានមន្ទីរសុរិយោដីខេត្តឧត្តរមានជ័យ ថាជាមន្រ្តីពុករលួយជាប្រវត្តិសាស្ត្រ និងជាមន្ត្រីគ្រាប់ល្ពៅ

0

ខេត្ដឧត្ដរមានជ័យ ៖ លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ ត្រូវបានពលរដ្ឋចំនួន ១៣គ្រួសារ រស់នៅផ្លូវចូលផ្ទះតាម៉ុក ក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បកអាក្រាតរឿងពុករលួយ និងរឿងអាស្រូវខ្ទេចគ្មានសល់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។

ពលរដ្ឋចំនួន ១៣គ្រួសារខាងលើ បានសរសេរបដាភ្ជាប់និងរូបភាពលោក គឹម គាវិន និងឯកសារពាក់ព័ន្ធមួយចំនួន ចងដង្ហែរជាប់និងខ្សែរាប់រយសន្លឹក។ នៅក្នុងបដានោះពួកគាត់បានសរសេរថា លោក គឹម គាវិន ប្រធានមន្ទីរសុរិយោដីខេត្ដឧត្ដរមានជ័យ ជាមន្ត្រីពុករលួយប្រវត្ដិសាស្ដ្រ ដែលហ៊ានចេញប័ណ្ណ អោយទៅឈ្មោះ លី ដាលីន រំលោភលើដីលំនៅដ្ឋានពួកគាត់ចំនួន ១៣គ្រួសារ និងរំលោភយកផ្លូវសាធារណៈរបស់រដ្ឋចូលផ្ទះតាម៉ុក និងធ្វើប័ណ្ណកម្មសិទ្ធិយកដីបឹងតាម៉ុក ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលមានលេខក្បាលដី៨៥៥ រួមទាំងអ្នកមានអំណាចមួយចំនួននៅក្នុងសាលាខេត្ដឧត្ដរមានជ័យចំនួន ១០នាក់ រួមមាន ៖

ទី១ ៖ ឈ្មោះ លៀម សុដា អតីតអភិបាលរងខេត្ដឧត្ដរមានជ័យ ក្បាលដីលេខ៨៥៣ ទំហំ ៤៩០ម៉ែត្រការេ។

ទី២ ៖ ឈ្មោះ លឹម សុខតូ អភិបាលរងខេត្ដឧត្ដរមានជ័យ ប្រពន្ធឈ្មោះ វើង ផាន់ណា ក្បាលដីលេខ៨៥៤ មានទំហំ ៤៣២ម៉ែត្រការេ។

ទី៣ ៖ ឈ្មោះ គឹម គាវិន ប្រធានមន្ទីរាបចំដែនដីខេត្ដឧត្ដរមានជ័យ ប្រពន្ធឈ្មោះ ស៊ុន សោភ័ណ ក្បាលដីលេខ ៨៥៥ ទំហំ ១៩៧១ម៉ែត្រការេ។

ទី៤ ៖ លោក ស៊ិន ផេង ប្រពន្ធ ឈ្មោះ ព្រំ អៃ លេខក្បាលដី ៨៥៨ ទំហំ ១៩៧០ម៉ែត្រការេ។

ទី៥ ៖ ឈ្មោះ ណៃ យ៉ន ស្លាប់ ប្រពន្ធ ឈ្មោះ គិត សុផល ក្បាលដី ៨៥៩ ទំហំ ៣៥៩ម៉ែត្រការេ។

ទី៦ ៖ ឈ្មោះ ខែម វាសនា ប្រពន្ធឈ្មោះមុិល លក្ខិណា ក្បាលដីលេខ ៨៦០ ទំហំ ១៨៨ម៉ែត្រការេ។

ទី៧ ៖ ឈ្មោះ ហោ សំអាត ស្លាប់ ប្រពន្ធឈ្មោះ ណុប ស៊ីមុន្នី ក្បាលដីលេខ ៨៦១ ទំហំ ៥៥៤ម៉ែត្រការេ។

ទី៨ ៖ ឈ្មោះ សេង សុង ប្រពន្ធឈ្មោះ គឹម វឿន ក្បាលដីលេខ ៨៦៧ ទំហំ ២៧៤ម៉ែត្រការេ។

ទី៩ ៖ ឈ្មោះ មុំ ម៉ុន ប្រពន្ធឈ្មោះ វ៉ា សុខា ក្បាលដីលេខ ៨៦៩ ទំហំ ១៩៤ម៉ែត្រការេ។

ទី១០ ៖ ឈ្មោះ មុិល កំរុន ប្រពន្ធឈ្មោះ សៀន លីហ្សា ក្បាលដីលេខ ៨៧០ ទំហំ ១៩១ម៉ែត្រការេ។

ជុំវិញករណីខាងលើ ក្រុមការងារ មិនអាចស្វែងរកសុំការបំភ្លឺពីលោកគឹម គាវិន បានទេ ព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល។ យើងខ្ញុំ ក៏មិនទាន់បានសុំការបំភ្លឺពីអ្នកពាក់ព័ន្ធទាំង ១០នាក់ផ្សេងទៀតដែរ បើបុគ្គលខាងលើ កើតទុកមិនសុខចិត្ដរយ៉ាងណានោះ យើងខ្ញុំរងចាំទទួលបកស្រាយជូនជានិច្ច ៕ ដោយ៖ភ្នំដងរែក