ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលដែលចូលនិវត្តន៍ ចំនួន៥៨នាក់ នឹងពិសាអាហារសាមគ្គី

0

កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធី ជួបសំណេះសំណាលជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ ចំនួន៥៨នាក់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង វត្តមាន លោកជំទាវ កែ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្ត លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត នឹងពិសាអាហារសាមគ្គី ក្រោយបុណ្យចូលឆ្នាំខ្មែរ ២០២៣។

ក្នុងពិធីខាងលើនេះផងដែរ លោកឧត្តម
សេនីយ៍ទោស្នងការខេត្តក៏បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដឹងគុណពីសំណាក់ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ឯកឧត្តមអគ្គស្នងការនគរបាលជាតិ
ដែលតែងតែបានផ្ដាំផ្ញើរ សូមឲ្យមាន
ការយកចិត្តទុកដាក់ខ្ពស់ចំពោះកង
កម្លាំងដែលចូលនិវត្តន៍។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរ
បាលថ្លែងថា អតីតមន្ត្រីនគរបានចូល
និវត្តន៍ បានធ្វើការលះបង់ ពុះពារការលំបាក ឧបសគ្គ ប្រឈមនឹងគ្រោះថ្នាក់
នាពេលកន្លងមក ទាំងនោះហើយ ដែលនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខ​សុភមង្គល របស់អ្នកជំនាន់ក្រោយ ។

ការកសាងពីបាតដៃទទេរនិងបទ
ពិសោធន៍របស់ លោកអ៊ុំ ពូ អ្នកមីងជាអ្នកជំនាន់មុន ជាការចូលរួមចំណែក ជាមួយថ្នាក់ដឹកនាំ វីរជនយុទ្ធជន យុទ្ធនារី មន្ត្រីរាជការ វីរប្រជាជន បាននាំមកអ្វីៗ ដល់អ្នកជំនាន់ក្រោយ។

ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានធ្វេីការថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានលះបង់ទាំងកំលាំងចិត្តកាយ ដេីម្បីការពារសន្តិសុខសុវត្ថិភាពជូនសង្គមជាតិទាំងមូល ។

ក្នុងពិធីនេះដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងបានឧបត្ថម្ភ
ដល់មន្ត្រីនគរបាលចូលនិវត្តន៍ទាំង ៥៨ នាក់ ក្នុង១នាក់ ថវិកា ២០ ០០០ រៀល.
លោកជំទាវ កែ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឧបត្ថម្ភ សារុង ១និង
ថវិការ ១០ ០០០ រៀល/លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត ឧបត្ថម ១នាក់ ថវិការ ៣០០០០ រៀល.ឯឧត្តម ស្នងការខេត្ត និងសហការ ឧបត្ថម ក្នុង
១នាក់ សារ៉ុង១ និងថវិកា៥០០០០ រៀល។

ជាពិសេសទៅទៀតដេីម្បីការលេីកទឹកចិត្ត និងអបអរសាទរឆ្នាំថ្មី ២០២៣ ឯកឧត្តមស្នងការ ក៏បានរៀបចំពីធីពិសារអាហារសាមគ្គី ដល់មន្ត្រីនគរបាលទាំងអស់ ដែលបានខិតខំការពាររក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងកន្លងមក និងឱកាសបុណ្យចូលឆ្នាំ រួមនឹងមន្ត្រីនគរបាលចូលនិវត្តន៍ទាំង៥៨នាក់៕សុខ គឹមសៀន