ឧត្តមសេនីយ៍ទោ សោម ស៊ុន  ត្រួតពិនិត្យការស្ថាបនាផ្លូវបេតុងមួយខ្សែ អំណោយគណៈបញ្ជាការយោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំ៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយ ក្រុម បច្ចេកទេស ជីក រុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែល បាន ពលី ជីវិត ក្នុង សម័យ សង្គ្រាម នៅ កម្ពុជា ( K72 )តំណាង ឲ្យគណបញ្ជការយោធា ខេត្តប៊ីញភឿក បាន ត្រួតពិនិត្យការស្ថាបនាផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង២៨៥ ម៉ែត្រ ទទឹងប្រវែង៥ ម៉ែត្រ និងកម្រាស់១៥សង់ទីម៉ែត្រ ដែលកំពុងដំណើរការស្ថាបនានៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពីគណៈបញ្ជាការយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កាលពីឆ្នាំ២០១៦កន្លងមក គណៈបញ្ជាការយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀត ណាម ក៏បានធ្លាប់ជួយស្ថាបនាផ្លូវបេតុងមួយខ្សែ ឆ្អឹងដែកទំហំ ៧ ម៉ែត្រ កម្រាស់១៥ សង់ទីម៉ែត្រ ប្រវែង២០០ ម៉ែត្រ ចាប់ពីខ្លោងទ្វារចូលទីបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដល់អាគារផលិតទឹកស្អាត ដែល មានតម្លៃជាទឹកប្រាក់ ២០,០០០ ដុល្លារ សហរដ្ឋ អាមេរិក និង បាន ផ្តល់ ម៉ាសុីន ផលិត ទឹក សស្អាតមួយ គ្រឿង សម្រាប់ ផលិត ទឹក ស្អាត ជូន កងទ័ព បប្រេីប្រាស់ ដែល មាន តម្លៃ ជា ទឹក ប្រាក់ ជាង ៨.០០០ដុល្លារសហរដ្ឋ អាមេរិក ផងដែរ ។ ហើយថ្ងៃនេះគណបញ្ជាការយោធា ខេត្តប៊ិញ ភឿក បានដំណើរការស្ថាបនាផ្លូវបេតុងមួយខ្សែថ្មីទៀត សម្រាប់យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទុក ជាប្រយោជន៍សម្រាប់អង្គភាពប្រើប្រាស់យូរអង្វែងតទៅ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃងអំណរ គុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោកវរសេនីយ៍ឯក ង្វៀន គួកប៊ិញ ប្រធានគណៈបញ្ជាការយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម និងថ្នាក់ដឹកនាំទាំងអស់នៃបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក ដែលតែងតែជួយឧបត្ថម្ភគាំទ្រក្នុងការកសាងសមិទ្ធផលនានា រួម ទាំង អគារ ធ្វើការ ងារ ចំនួន មួយ ខ្នង ផងដែរ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងពេលកន្លងមក ក៏ដូចជានៅក្នុងថ្ងៃនេះ និងសូមជូនពរឲ្យចំណងសាមគ្គីភាពសហប្រតិបត្តិការ រវាងកងទ័ពនិងប្រជាជនទាំងពីរ កម្ពុជា និងវៀតណាម ឋិតថេរជានិរន្តរ៍ ៕