កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ១ និងលើកទិសដៅអនុវត្តការងារប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៣ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២៣នេះឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ១ និងលើកទិសដៅអនុវត្តការងារប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៣ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២១ នាក់ ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា ។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
-ប្រសាសន៍បើកអង្គប្រជុំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា
-អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ និងហិរញ្ញវត្ថុប្រចាំ ត្រីមាសទី ១ និងលើកទិសដៅអនុវត្តការងារត្រីមាសទី ២ ឆ្នាំ ២០២៣ ដោយលោកនាយកសាខា
-ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង ៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា និងចូលរួមពិនិត្យទិសដៅការងារអនុវត្តបន្ត ។
-ការពិភាក្សានៃការអំពាវនាវសប្បុរសជនចូលរួមឧបត្ថម្ភនាឱកាសអបអរសាទរខួបលើកទី ១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ”រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”៕  ដោយ គឹមសេង