ករណី​គ្រោះថ្នាក់ចរាចរណ៍ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ដោយ​សារ​បែកកង់រ៉ឺម៉ករ៉េចង្កូតចូលឡាន

0

ខេត្ត​កំពង់ធំ​:មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ រវាង​រថយន្ត​និង​ម៉ូតូ​រ៉ឺម៉ក​ កាលពី​ថ្ងៃទី​18​ខែមេសា​ឆ្នាំ​2023​កន្លង​មក​នេះ​ នៅ​ត្រង់​ចំណុច.រង្វង់​មូល​តោ៨ ស្ថិតនៅ​ក្នុង​សង្កាត់​អាចារ្យ​លាក់.ក្រុង​ស្ទឹងសែន​ខេត្ត​កំពង់ធំ​កាលពី​វេលា​ម៉ោង​ប្រមាណ​១១ជាង។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យដឹង​ថា.ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ.មានឈ្មោះ​ យ៉ុង សៀង ភេទប្រុស​អាយុ​៤១ឆ្នាំ មានមុខរបរជា មេ​ជាងសំណង់​ បច្ចុប្បន្ន​រស់នៅ.ភូមិ​ស្វាយ​ឃ្លោក. ឃុំព្រៃគុយ ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ។
តាមស្រាវជ្រាវបឋម បាន​ឲ្យដឹង​ថា.ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បណ្តាល​មកពី ជនរងគ្រោះ​បើកបរ​រ៉ឺម៉ក​ម៉ូតូ.មក​ដល់​ចំណុច​កើតហេតុ.ស្រាប់តែបែកកង់ម៉ូតូ ហើយរ៉េចង្កូតទៅបុកឡាន ដោយ​ចូលទៅខាងផ្លូវអតិភាពរបស់ រថយន្ត​ ខណៈ​ពេលកំពុងបើកក្នុងល្បឿនមធ្យម បណ្តាល​ឲ្យ​បុកស្លាប់តែម្តង។
លោក ហម ហុន​ បានឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​ថា នេះមិនមែនជាកំហុស ខាង​រថយន្ត​នោះទេ គឺដោយសារតែ រ៉ឺម៉ក​ម៉ូតូ​រ៉េចង្កូតមកបុកឡាន ហើយថែមចូលមកគំនូសខាងផ្លូវអតិភាពរថយន្តទៀត តែដោយហេតុ គ្រោះ​ថ្នាក់​ចរាចរណ៍.បានធ្វើឲ្យបាត់បង់ជីវិត នោះក្នុងនាម មនោសញ្ចេតនា ជួយដល់គ្រោះសារជនរងគ្រោះ លោក​បានជួយបុណ្យសព ១០លានរៀល សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​សព។
សូម​បញ្ជាក់​ថា.ក្រោយពី​កើតហេតុ.សមត្ថកិច្ច​បានធ្វើការ វាស់​វែង.ដើម្បី​ដោះស្រាយ​តាម នីតិវិធី​ចំណែក​សាកសព.ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​សាច់ញាតិ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕ ដោយ​ប៊ុន​រដ្ឋា​