ឯកឧត្តម សោម ស៊ុន ស្វាគមន៍សមាជិក សមាជិកាថ្មីចំនួន១១៩ នាក់មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅឃុំបន្ទាយស្ទោង

0

ខេត្ត​កំពង់​ធំ.នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅ ក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានរៀបចំពិធីសំណេះ សំណាល និងស្វាគមន៍សមាជិក សមាជិកាថ្មីចំនួន១១៩នាក់បន្ថែមទៀត ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្ត កំពង់ធំ  ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឯកឧត្តមសោម ស៊ុន សមាជិកអចិ ន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការ ងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ     ។ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅ ក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ

លោក សូត្រ អ៊ុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ស្រុកស្ទោង បានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីស្ថានភាពទូទៅនៃការគ្រប់គ្រងកសាងនិងពង្រីកសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា នៅតាមសាខាបក្សភូមិទាំង១៥ ក្នុងឃុំបន្ទាយស្ទោង ដែលមកដល់ពេលនេះ មានបរិមាណសមាជិកគណបក្សប្រជាជនកម្ពុជាមានចំនួន៦៨% រួចហើយក្នុងចំណោមប្រជាជន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងឃុំទាំងមូល។

លោក ឆាយ ចែង អតីតប្រធានប្រតិបត្តិ នៃគណបក្សភ្លើងទានប្រចាំស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកន្លងមក បានសូមអំពាវនាវដល់សមាជិក សមាជិកាគណបក្សភ្លើងទៀន សូមឱ្យងាកមកចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលរក្សាបាននូវសុខសន្តិភាព ការបង្រួបបង្រួបជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ។

ឯកឧត្តម សោម ស៊ុន បានថ្លែងនូវការអបអរសាទរ និងសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះបងប្អូនសមាជិក សមាជិកាថ្មីនៃគណបក្សប្រជាជនកម្ពុជា  និងបានប្រគល់ជូននូវប័ណ្ណសម្គាល់សមាជិក សមាជិកា របស់គណ បក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាថ្មីចំនួន១១៩រូប ដែលទើបបានមកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ។

ឯកឧត្តម សោម ស៊ុន បានជម្រាបជូនសមាជិកសមាជិកាថ្មីទាំង ១១៩នាក់ អំពីលក្ខន្តិក:របស់គណបក្សប្រជាជនកម្ពុជា  និងគោលនយោបាយរបស់គណបក្សប្រជាជន ក្នុងការដឹកនាំប្រទេសកម្ពុជាក្នុងអណត្តិទី៧ នៃរាជរដ្ឋាភិបាល នឹងអាណត្តិបន្តបន្ទាប់ទៅទៀត គឺដើម្បីប្រទេសជាតិយើងមានសុខសន្តិភាព មានការឯកភាពជាតិពេញលេញ ព្រមទាំងមានសុខដុមរមនាជា គ្រួសារខ្មែរតែមួយ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ឱ្យដូចបណ្ដាប្រទេសអភិវឌ្ឍន៍នានានៅក្នុងតំបន់និងនៅលើពិភពលោក។

ឯកឧត្តម សោម ស៊ុន បានអំពាវនាវដល់សមាជិកសមាជិកា និងក្រុមគ្រួសារនៃគណ បក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវត្រៀមខ្លួននិងមានឯកសារគ្រប់គ្រាន់ ដើម្បីអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា កុំបីខានឡើយ៕