ក្បួនដង្ហែព្រះអគ្គីជ័យកីឡាអាស៊ីអាគ្នេយ៍លើកទី 32 និងអាស៊ានប៉ារ៉ាហ្គេមលើក ទី 12 បានមកដល់ខេត្តកំពង់ឆ្នាំង មានបងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការនិងកងកម្លាំងទាំងបីប្រភេទសិស្សានុសិស្សជាង២០ ម៉ឺននាក់បានចូលរួមអបអរសាទរ

0

ខេត្តកំពង់ឆ្នាំង: គណ:ប្រតិភូដង្ហែព្រះអគ្គីជ័យកីឡា អាស៊ីអាគ្នេយ៍លើកទី៣២និងអាស៊ីប៉ារ៉ាហ្គេមលើកទី ១២បានមកដល់ខេត្តកំពង់ឆ្នាំង នៅចំណុចព្រះគោព្រះកែវស្តិតក្នុងភូមិជន្លត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺនៅវេលាម៉ោង ៩និង ៣០នាទីព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងចូលរួមអបអរ

សាទរដង្ហែនិងឈរអមសងខាងផ្លូវជាង
២០ម៉ឺននាក់។

នៅក្នុងការទទួលគណៈរដ្ឋប្រតិភូថ្នាក់
ជាតិដង្ហែព្រះអគ្គីជ័យកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣នេះ យើងសង្កេតឃើញវត្តមាន ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ជំទាវកែ ច័ន្ទមុន្នី អ្នកតំណាងរាស្រ្តមណ្ឌល
ខេត្តកំពង់ឆ្នាំងកងកម្លាំងទាំង៣ប្រភេទសិស្សានុសិស្សលោកគ្រូអ្នកគ្រូបងប្អូនប្រជាពលរដ្ឋនៅឈតាមបណ្តោយផ្លូវជាតិ៥រងចាំក្រវីទង់ជាតិទង់សាសនា អបអសារទព្រះអគ្គីជ័យកីឡាដែលមានចំងាយផ្លូវប្រវែង៥១គីឡូម៉ែត្រពីព្រំប្រទល់ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ មកកាន់ទីក្រុងកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃ
គណះអភិបាលខេត្តកំពង់ឆ្នាំងបានមាន
ប្រសាសន៍ថា រយះពេល១ ថ្ងៃនេះសង្កេតឃើញប្រជាពលរដ្ឋយើងបានអញ្ជើញចូលរួមបង្ហាញអោយឃើញពីទឹកចិត្តក្លៀវក្លាអស់ពីបេះដូងដើម្បីចូលរួមស្វាគមន៍ការដង្ហែក្បួនព្រះអគ្គីជ័យកីឡាសបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋគាំទ្រ
នូវសន្តិភាពយ៉ាងពេញលេញ ។

កម្ពុជាយើងបានទទួលនូវសុខសន្តិភាពមកដល់ពេលនេះដោយសារគោលនយោបាយឈ្នះៗរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសា
តែគោលនយោបាយឈ្នះៗទើបមានសន្តិភាពទើបមានព្រឹត្តិការណ៍កីឡាអន្តរជាតិកើត ឡើងដូចថ្ងៃនេះទើប
យើងដាក់ចេញនៅកីឡាក្នុងសន្តិភាព
ក្នុងឱកាសនេះបងប្អូនប្រជាពលរដ្ឋសូម
ស្វាគមន៍រីករាយជាទីបំផុត ។

សូមបញ្ជាក់ផងដែរថានៅល្ងាចថ្ងៃ២៩ខែមេសា នេះក្បួនព្រះអគ្គីជ័យកីឡាត្រូវបានដង្ហែទៅតម្កល់នៅវត្តអារញ្ញការាម (ហៅវត្តអារញ្ញ )ដើម្បីរៀប
ចំតាមបែបសាសនាហើយនៅព្រឹកស្អែកនិងបន្តទៅកាន់ខេត្តពោធិ៍សាត់ ។

ចំពោះការដង្ហែព្រះអគ្គីជ័យកីឡាឆ្លងកាត់ខេត្តកំពង់ឆ្នាំង ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ថ្ងៃនេះនិងថ្ងៃស្អែកមានព្រះសង្ឃប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំម្លាំងប្រដាប់អាវុធទាំង៣
ប្រភេទសិស្សា នុសិស្សលោកគ្រូអ្នកគ្រូចូលរួមសរុបប្រមាណជា២០ម៉ឺននាក់
ផងដែរ ៕ សុខ គឹមសៀន