បុរសម្នាក់បានស្លាប់ដោយសាររន្ទះបាញ់និងផ្ទះប្រជាពលរដ្ឋចំនួន ៦៧ខ្នងបាន រងការខូចខាតដោយសារភ្លៀងនិងខ្យល់កន្ត្រាក់នៅស្រុកចំនួន២ ក្នុង ខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង ផ្ទះចំនួន ៦៧ ខ្នងបានរងការខូចខាត និងមនុស្សម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ ក្នុងហេតុការណ៍ភ្លៀងនិងខ្យល់កន្ត្រាក់ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី ៨ ខែឧសភា នៅស្រុកកំពង់លែង និងស្រុកជ្រុលគីរី ។

អាជ្ញាធរ ឃុំផ្លូវទូក ស្រុកកំពង់លែងបាន
ឱ្យដឹងថានៅល្ងាចថ្ងៃទី ៨ ខែឧសភាមានភ្លៀងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងមកលើឃុំផ្លូវទូក បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ ចំនួន៦៧ ខ្នងបានរងការខូចខាត ក្នុងនោះ ៥ ខ្នងបានផ្ដួលរលំទាំងស្រុង ១៩ ខ្នងរបើកដំបូល ទាំងស្រុង និង ៤៣ ខ្នងបានរបើកដំបូលមួយចំហៀងៗ។

ដោយឡែកនៅស្រុកជលគីរីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថានៅវេលាម៉ោង ០៦ល្ងាច ថ្ងៃដដែលនេះដែរក៏មានរន្ទះបាញ់បណ្ដាលឱ្យស្លាប់បុរសម្នាក់ឈ្មោះឌុល វណ្ណៈអាយុ ៤២ ឆ្នាំ នៅត្រង់ចំណុចបឹងធំ ស្ថិតនៅក្នុងភូមិកំពង់បា
ស្រូវឃុំជលសារ ស្រុកជលគិរី ខណៈ
ដែលជនរងគ្រោះទៅមើលស្រែប្រាំង ។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២៣នេះសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបាននាំអំណោយ សង្គ្រោះបន្ទាន់ ទៅឧបត្ថម្ភគ្រួសារជនរងគ្រោះទាំង ៦៨ គ្រួសារ នោះហើយ៕ សុខ គឹមសៀន