ប្រជា​ពលរដ្ឋ​ សំណូមពរ​ឲ្យលោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តកំពង់ធំ លុបបំបាត់​ បនល្បែង​ស៊ីសងបើកចំហរយ៉ាងអាណាធិបតេយ្យ ស្ថិតនៅ​ផ្លូវ​វាងក្រុងចូល វត្ត​ត្រពាំង​ប្រលិត សង្កាត់​ព្រៃតាហ៊ូ

0

ខេត្ត​កំពង់ធំ.ជាការ​ពិត​ណាស់.សម្ដេច​តេ​ជោ​ហ៊ុន​សែន.នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរ ពី​សុខ សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ.ព្យាយាម​ដាក់ បទបញ្ជា​យ៉ាង​តឹង​រ៉ឹង​បំផុត.ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន.រាជធានី.ខេត្ត​ក្រុង​ចូល​រួម​លុបបំបាត់​ចូល កុំឲ្យមាន​ល្បែងស៊ីសង​ជាដាច់ខាត ដើម្បី​អនុវត្ត​ឲ្យ​បាន​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

តែគួរឲ្យសោកស្តាយបំផុត ចំពោះ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន​សែន.ពុំត្រូវបានសមត្ថកិច្ច ខេត្ត​កំពង់ធំ​អនុវត្ត​នោះឡើយ មិនតែប៉ុណ្ណោះបែជា មិនខ្វល់ខ្វយនឹងល្បែងស៊ីសង ដែល​កំពុង​បង្វក់ ស្មារតី​ក្រុម​អ្នកញៀនល្បែង ឲ្យចូលលេងជាចំហរទៅវិញ។
បនល្បែង​ស៊ីសង​ដ៏កក្រើកខេត្តកំពង់ធំ កំពុង​មានការចាប់អារម្មណ៍ ពីសំណាក់​អ្នកញៀនល្បែង.ស្កាត់​មកគ្រប់ទិសទី ដើម្បី​នាំលុយមកលេងក្នុងដើមផាន់រាប់រយលានរៀល និងរាប់ម៉ឺនដុល្លា ស្ថិតនៅ​ផ្លូវវាងក្រុង200ម ចូលវត្តត្រពាំប្រលិត សង្កាត់​ព្រៃតាហ៊ូ.ក្រុង​ស្ទឹងសែន​ ខេត្តកំពង់ធំ ដែល​មាន​ម្ចាស់បនល្បែងឈ្មោះ​មុំ ជាអ្នកចំណូលថ្មី និង​ម្ចាស់ផ្ទះ​ឈ្មោះ​ គឿន ប្រពន្ធ​ឈ្មោះ​លូត.បាន​ផ្តល់​ទីតាំង​ឲ្យចែមុំ ដែល​ជា បនល្បែង​ បើកអជីវកម្មល្បែងស៊ីសងខុសច្បាប់ ដោយ​មិនរំខានដល់សមត្ថកិច្ចឡើយ។
និងសូមបញ្ជាក់ផងដែរថា បនល្បែង​ស៊ីសងទាំងនេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក អធិការ​ក្រុង​ស្ទឹងសែន.តែលោកពុំមានសមត្ថភាពក្នុងការបង្រ្កាបនោះឡើយ ចំពោះ​ល្បែងស៊ីសង​ដូចជា​អាប៉ោង និងខ្លាឃ្លោក កំពុង​តែ​ធ្វើ​សកម្មភាព​នៅផ្ទះលោកគឿន និងចែលូតនេះ ធ្វើ​ឲ្យមាន​មហា​ជន ដាក់ការសង្ស័យថា ប្រហែល​ជា លោកអធិការដឹងដែរ តែមិនហ៊ានបង្រ្កាប ដោយសារ​ហួសសមត្ថភាព។
ប្រជាពលរដ្ឋ បានទទូចដល់លោក ងួន រតនះ អភិបាល​ខេត្ត​កំពង់​ធំ.និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោក ម៉ែន លី.ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​មេត្តាជួយលុបបំបាត់ល្បែងស៊ីសងទាំងនេះផង ដើម្បី​ផ្តល់ភាពសុខសាន្តដល់ប្រជាជន ក៏ដូចជា​ចូល​រួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​7ចំនុចផងដែរ៕