លោក លឹម ងួន បញ្ជាក់ថា ក្នុងចំណោមក្បាលដីចំនួន១៧៦៣ក្បាលដីស្ថិតនៅភូមិឬទ្ធី២មានក្បាលដីចំនួន៨៧ត្រូវបានដ្តឹងជំទាស់

0

ខេត្តព្រះសីហនុ៖នាព្រឹក ថ្ងៃទី១៤ខែ មិថុនា ឆ្នាំ ២០២៣នេះ លោក លឹម ងួន អាយុ ៥៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ អាជីវករអាសយដ្ឋានក្នុង ភូមិ ៤ ឃុំ ទំនប់រលក ស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ បានបញ្ជាក់ថា  ក្នុងចំណោម ក្បាលដីចំនួន១៧៦៣ក្បាលដីស្ថិតនៅភូមិឬទ្ធី២ដែលបានវាស់វែងនិងចុះបញ្ជីដីធ្លី​ដោយមន្រ្តីជំនាញសុរិយោដី ដើម្បីត្រៀមចេញប័ណ្ណកម្មសិទ្ធិនោះ គឺមានក្បាលដីចំនួន៨៧ត្រូវបានលោកដ្តឹង ជំទាស់ទប់ស្កាត់ការចេញ ប័ណ្ណកម្មសិទ្ធ ។

លោក លឹម ងួន បានបញ្ជាក់បន្ថែមថាក្បាលដីដែលលោក បានប្តឹងជំទាស់នោះរួមមាន ក្បាលដីលេខ 256, 1645 ,987,988,989,248,565,312, 1636,1644,1656, 1640,1648,1657,1645,1658, 1635,1634,1633, 1632,1631,1612,1611 ,1614,1624,1650 ,1649,1615,1608 ,1609,1616,1617,1629,  1651,1659,1625 ,1626,1627,1628,1571,1572,1573,1775,257,1407,1431,1430,1432,1433,1434,1435,1436,1580,1437,1564,1565,1566,1567,1568,1569,1570,1426,1427,1428,1494,1429,1579,1563,1562,1561,1530,1638,1560,1559,1554,1529,1425,1447,1448,1445,1426,1442,1441,1440,1523,1443,1448។

ក្បាលដីដូចបានរៀបរាប់ខាងលើ លោកលឹម ងួន បានបញ្ជាក់យ៉ាងច្បាស់ថា រូបគាត់បានទិញពីប្រជាពលរដ្ឋ កាលពីឆ្នាំ២០០៥ដែល មាន ផ្ទៃដីសរុប ១៤០ ហិចតា ក្នុងនោះ បានបែង ចែកទៅអោយប្រជាពលរដ្ឋ ប្រហែល ៤០ហិចតា ដីដែលនៅ សល់ ចំនួន ប្រហែល ១០០ហិចតា ត្រូវបាន ប្រជាពលរដ្ឋ និងតតីយជនផ្សេងទៀត បានមករំលោភបំពានប្រមាណ ៦០ ជាងហិចតា៕

នាគសមុទ្រ