អនុសាខាកាកបាទក្រហមស្រុកមង្គលបូរីរំលែកទុក្ខគ្រួសារសពក្មេងស្រី២នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍

0

បន្ទាយមានជ័យ៖អនុសាខាកាកបាទក្រហមស្រុកមង្គលបូរីបានទៅរំលែកទុក្ខនិងផ្តល់សម្ភារ: ថវិកាក្នុងពិធីបុណ្យសពរបស់គ្រួសារសពក្មេងស្រី២នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៥នាភូមិគោកទន្លាប់ឃុំបន្ទាយនាងស្រុកមង្គបូរី!កាលពីម៉ោង៥និង១០នាទាិល្ងាចថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៣ ។

លោកអ៊ូ សុភាព អភិបាលរងនិងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមង្គលបូរីកាលពីថ្ងៃទី២៧ខែមិថុនាបានដឹកនាំមន្ត្រីអនុសាខាទៅចូលរួមរំលែកទុក្ខដ័ក្រៀមក្រំជាមួយគ្រួសារនៃសពនិងពិធាិបុណ្យឈាបនកិច្ចក្មេងស្ឮ្រីដោយក្នុងនោះមានថវិកា ២០មុឺនរៀល ទឹកសុទ្ធចំនួន១៤យួរ មី១កេស អង្ករ៥០គីឡូ ទឹកក្រូច០២យួរ ទឹកត្រី០២យួរ ទឹកសុីអុីវ១យួរ។

លោកអ៊ូ សុភាព ក្នុងនាមលោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមង្គបូរីសូមចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំនេះ ហើយថានេះជាការបាត់កូនចៅជាទីស្រឡាញ់របស់ក្រុមគ្រួសារពលរដ្ឋ ។
លោកក៏ឆ្លៀតរំលឹកដាស់តឿនបងប្អូនកូនក្មួយយុវជនកុមារជាប្រជាាពលរដ្ឋ សូមបង្ការការពារ ប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់និងគ្រោះធម្មជាតិផ្សេងៗ ។

សូមរំលឹកថា បើយោងលោកវរសេនីយ៍ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានអោយដឹងថា: កាលពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៣ វេលាម៉ោង១៧ និង១០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងទីប្រជុំជន ស្ថិតក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយគោយន្តច្នៃដឹកពាងមួយគ្រឿងគ្មានផ្លាកលេខ ដោយបានចតកង់ខាងស្តាំនៅលើចិញ្ចើមផ្លូវខាងកើតនិងកង់ខាងឆ្វេងនៅលើគន្លងផ្លូវម៉ូតូ ។
គឺស្របទិសចរាចរណ៍ពីត្បូងទៅជើង ខណ:ពេលមានម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខបន្ទាយមានជ័យ1V-8789 ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង(ស្របទិសគ្នា)ឬគន្លងម៉ូតូ តែក្នុងល្បឿនលឿន(ដើម្បីទៅទិញស៊ុប) ។
លុះមកដល់ចំណុចកើតហេតុខាងលើបានងាកមើលក្រោយហើយងាកទៅមើលមុខវិញក្នុងគោលបំណងឡើងជែងនិងគោយន្តច្នៃនោះ។
ប៉ុន្តែឲ្យគេចមិនទាន់ក៏បុកចំជ្រុងក្រោយគោយន្តច្នៃខាងឆ្វេងពេញទំហឹងបង្កគ្រោះថ្នាក់ដ៏រន្ធត់សោកសៅ ។

លោកស៊ិន ណារ៉ាក់ បានបន្តថា : ការខូចខាតរួមមានផ្នែកមនុស្សស្លាប់០២នាក់ ភេទស្រី គឺ: ១-ឈ្មោះធន ផារ៉ាឌី ភេទស្រីអាយុ១៤ឆ្នាំ ជាអ្នកបើកបរម៉ូតូ ។២.ឈ្មោះស្រី ម៉ៅ ភេទស្រី អាយុ០៦ឆ្នាំ ជាអ្នករួមដំណើរម៉ូតូ ។
ទាំងពីរនាក់មិនពាក់មួកសុវត្តិភា ហើយបានបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ ។
អ្នកទាំងពីររស់នៅជាមួយឧពុកម្តាយយាយតានៅភូមិបន្ទាយនាងឃុំបន្ទាយនាងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។

លោកបន្តថា :ចំពោះអ្នកបើកបរគោយន្តច្នៃមិនស្គាល់អត្តសញ្ញាណនោះ បានគេចខ្លួនបាត់នៅក្រោយពេលកើតហេតុ។គឺបានបន្សល់ទុកតែគោយន្តច្នៃនៅកន្លែងហេតុ។
រីឯផ្នែកសម្ភារ:វិញគឺម៉ូតូខូចខាតធ្ងន់មួយគ្រឿងនិងគោយន្តច្នៃខូចខាតស្រាលមួយគ្រឿងត្រូវបាននាំយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកមង្គលបូរី។
អំពីមូលហេតុនៃគ្រោះថ្នាក់នោះគឺមកពីអ្នកបើកបរម៉ូតូ(ក្មេងរងគ្រោះ)បរក្នុងល្បឿនលឿនទីប្រជុំជន ៕ដោយឃិន គន្ធា