លោកយាយមួយម្នាក់ដែល ជិះកង់ ដង្ហែរឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ទទួលបានអំណោយមនុស្សធម៏អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ

0

ខេត្តកណ្តាល៖ដោយមើលឃើញរូបភាពតាមបណ្តាញសង្គម របស់លោកយាយមួយរូប ដែលស្រឡាញ់ គណ បក្សប្រជាជនកម្ពុជា សុខចិត្តជិះកង់ ដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្ស ដោយក្តីអាណិត ស្រឡាញ់ អ្នក ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោកទាំង២ បានចាត់ក្រុមការងារ ធ្វើការស្វែងរក និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមនិង ថវិកា ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកយាយ ដែលបានលះបង់កំលាំងកាយចិត្ត ដោយក្តីស្រឡាញ់ បានចូលរួមដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដោយធ្វើការជិះកង់ដង្ហែរ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា លោកយាយខាងលើមានឈ្មោះ ចេង គឹម អាយុ៦៩ឆ្នាំ រស់នៅ ភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។លោកយាយ ចេង គឹម សព្វថ្ងៃជាស្រ្តីមេមាយ  គ្មានកូន ទេ រស់នៅជាមួយក្មួយ ហើយមានជីវភាពក្រីក្រលំបាក ប្រកបមុខរបរដើររើសអេតចាយ។

ក្នុងឳកាស នោះ លោកយាយ ចេង គឹម បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលបានលះបង់ធនធានផ្ទាល់ខ្លួនជួយដល់លោកយាយ និងសូមគោរពជូនពរ ដល់អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕

នាគសមុទ្រ