​Schalke (​ស្កាល់​) ​តែងតាំង​លោក​ Roberto Di Matteo (​រ៉ូ​ប៊ឺ​តូ​ ​ឌី​ម៉ា​តេ​អូ​) ​ជា​គ្រូបង្វឹក​ថ្មី​

0

​ក្លិប Schalke 04 (​ស្កាល់​ ​សូន្យ​ ​បួន​) ​បានប្រកាសថា​ ​អតីត​អ្នកចាត់ការ​ក្លិប​តោ​ខៀវ Chelsea ​លោក Roberto Di Matteo (​រ៉ូ​ប៊ឺ​តូ​ ​ឌី​ម៉ា​តេ​អូ​) ​ត្រូវបានតែងតាំង​ឲ្យ​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប​ ​

​បុរស​វ័យ​៤៤​ឆ្នាំ​រូបនេះ​ក៏​ធ្លាប់មាន​ទំនាក់ទំនង​ក្នុងការ​ដឹកនាំ​ក្លិប​នៅ​អង់គ្លេស​ផងដែរ​ក្រោយពេល​លោក​ត្រូវបាន Chelsea ​បញ្ចប់​ការងារ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​ ២០១២ ​។​

images (2)
​ទោះបីជា​យ៉ាងណាក៏ដោយ​ ​មកដល់ពេលនេះ​ក្លិប​បាល់ទាត់​របស់​អាល្លឺម៉ង់​គឺ Schalke 04 (​ស្កាល់​) ​បានប្រកាសថា​ ​លោក Di Matteo ​នឹងត្រូវ​ទទួល​ភារកិច្ច​ជំនួស​លោក Jens Keller (​ជេន​ ​ខេ​ល​លើ​) ​ដែល​ដឹកនាំ​ក្រុម​មិនបាន​ល្អ​ ​។​
​គួរ​រម្លឹក​ឡើងវិញ​ថា​ ​លោក Di Matteo ​ធ្លាប់​ដឹកនាំ Chelsea ​ឲ្យ​ឈ្នះ​ពាន​ Uefa Champions League ​ក្នុង​ឆ្នាំ​ ២០១២ ៕