បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយបាក់ជើង នៅលើកោះរ៉ុងត្រូវបានអូប័រពេទ្យក្រុមហ៊ុន GTVCដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តជួយសង្រ្គោះ

0

ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេស ចរណ៍ជលយាន ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០២៣នេះ  ក្រោយ ទទូលបានដំណឹង ថាមាន បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍នៅលើកោះរ៉ុងបណ្តាលអោយបាក់ជើង។ ភ្លាមៗអ្នកឧកញ្ញ៉ាក៏បានបញ្ជូនអូប័រ ពេទ្យល្បឿនលឿនរបស់ក្រុមហ៊ុនGTVCនិងក្រុមការងារ ទៅទទួលយកបុរសរងគ្រោះ ដឹកបញ្ជួនទៅកាន់ មន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុដើម្បីសង្គ្រោះ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ចាន់ រ៉ា អាយុ ៤១ឆ្នាំ រស់នៅភូមិ ដើម ថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា រួម នឹងក្រុម ការងារ របស់អ្នក ឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាម រថយន្ត សង្គ្រោះរបស់ក្រុម ហ៊ុនផ្ទាល់ដើម្បីយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុដោយសុវត្ថិភាព ៕

នាគសមុទ្រ