សង្ស័យកន្ទេលធំបន្លំដេក .ដើមអាកាស្យាពេញខ្នាតរាប់ពាន់គីបត្រូវបានគេដឹក ជារៀងរាល់ថ្ងៃចេញពីតំបន់អនុក្រឹត្យ(ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ)

0

ខេត្តព្រះសីហនុ៖ក្រុមហ៊ុនមួយអះអាងថាខ្លួនទទួលបានសិទ្ធិលើទំហំដីជាង២៧ហិកតាដែលរាជរដ្ឋាភិបាលកាត់ខ្វៀលចេញពីតំបន់អនុក្រឹត្យ(ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ)ក្រុងព្រះសីហនុដើម្បីសាងសង់លំនៅដ្ឋានសម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងតម្លែទាបនោះ ត្រូវបានគេសង្ស័យថាកំពង់ប្រើប្រាស់ វិធី សាស្រ្តកន្ទេលធំបន្លំដេក ពីព្រោះថាទំហំដីនៃដើមអាកាស្យាដែលពួកគេកំពង់ កាប់ដឹកចេញមកក្រៅដើម្បីលក់ នោះត្រូវបានគេមើលឃើញថាលើសពីទំហំដីដែលពួកគេទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល នេះបើយោងតាម ការអះអាងរបស់ប្រជាពល រដ្ឋរស់នៅក្បែរៗនោះរាយការណ៏ផ្តល់ជាព័ត៏មាន។

ជុំវិញករណីនេះ លោកសាមុតសុធារិទ្ធប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានបញ្ជាក់ថាចំពោះ បញ្ហារដូចបានរៀបរាប់ខាងលើនេះលោកក៏ធ្លាប់បានឮខ្លះៗដែរប៉ុន្តែពេលនេះដើម្បីឆ្លើយតបនិងបញ្ឈប់ការភាន់ច្រឡំថាខាងមន្ទីរបរិស្ថានបើកដៃឲ្យឈ្មួញកាប់ដោយអាណាធិបតេយ្យក្នុងដែនការពារនេះលោកបញ្ជាក់ថាទីតាំង ដីនេះត្រូវបានរាជរដ្ឋាភិបាលកាត់ចេញពីតំបន់អនុក្រិត្យ(ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយ) ចំនួនជាង២៧ហិកតា ដើម្បីឈូសឆាយធ្វើជាសំណង់តម្លៃទាបសម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលពុំមានលំនៅដ្ឋានពិតប្រាកដ។ដូចនេះដើម្បីស្ថាបនាកសាងសំណង់និងរៀបចំបើកការដ្ឋានក្រុមហ៊ុនទទួលការងារសាងសង់ បានចាប់ ផ្ដើមកាប់និងឈូរឆាយដើមអាកាស្យានេះចេញបើពុំដូចនោះទេយើងពុំអាចសាងសង់បាននោះឡើយ។ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការយល់ច្រឡំតទៅទៀតទៅព្រោះអ្វីៗបើពុំមានការអនុញ្ញាតទៅតាមផ្លូវច្បាប់នោះទេក្រុមហ៊ុនដែលទទួលសិទ្ធិម៉ៅការកសាងសំណង់ ពិតជាពុំហ៊ានធ្វើអ្វីផ្ដេសផ្ដាសនោះឡើយ ព្រោះការ កាប់បំផ្លាញ ព្រៃឈើ ក្នុងតំបន់ការពារគឺជាអំពើល្មើសច្បាប់។

ជាមួយការលើកឡើងរបស់ លោក ប្រធានមន្ទីរ​បរិស្ថាន  បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង តំបន់ នោះក៏បានសំណូមពរ ផងដែរថាដើម្បីជៀសវាងពាក្យថាកន្ទេលធំបន្លំដេក ឬអាចហៅថាយុទ្ធសាស្ត្រ ត្រី ងៀត ឆ្លៀតពងនោះមន្រ្តីជំនាញពាក់ព័ន្ធគួរចុះទៅពិនិត្យជាក់ស្តែងឱ្យច្បាស់លាល់ម្តងហើយដើម្បីឱ្យប្រាកដថា ព្រៃអាកាស្យាដែលក្រុមហ៊ុនកំពង់កាប់ដឹកយកទៅលក់រាល់ថ្ងៃនោះគឺធ្វើឡើងនៅលើតែផ្ទៃដីដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល(ទំហំ២៧ហិកតា)ប៉ុណ្ណោះ។ពីព្រោះបញ្ហារនេះអ្នកទទួលទិញ ដើមអាកាស្យានោះបានលួចបង្ហើប ថាពួកគេបានទទួលសិទ្ធិកាប់ដើមអាកាស្យាក្នុងទំហំលើសពី៥០ហិកតា៕

នាគសមុទ្រ