សមុច្ច័យក្រឡភាជន៍ និងវត្តុផ្សេងៗ (វត្ថុបុរាណ)ត្រូវបានរកឃើញ នឹងស្រង់ចេញពីសំពៅលិចក្នងបាតសមុទ្រ នៅទីតាំងភូមិសាស្ត្រចន្លោះ កោះតាគាវនិង កោះឬស្សី

0

ខេត្តព្រះសីហនុ ៖ សមុច្ច័យក្រឡភាជន៍ និងវត្តផ្សេងៗ (វត្ថុបុរាណ)ជាច្រើននាថ្ងៃទី០៤ ខែ កញ្ញាឆ្នាំ ២០២៣នេះ ត្រូវបានរកឃើញដោយកម្លាំងទីបញ្ជាការជួរមុខលម្ហរសមុទ្រនៅក្នុងសំពៅលិចក្នុងបាតសមុទ្រត្រង់ចំណុចទីតាំងភូមិសាស្ត្រចន្លោះ កោះតាគាវ និង កោះឬស្សីស្រុកព្រៃនប់ខេត្តព្រះសីហនុ។

លោក ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ បាន ប្រាប់ឱ្យដឹងថា សមុច្ច័យក្រឡភាជន៍ និងវត្តុផ្សេងៗ (វត្តុបុរាណ) ត្រូវបានប្រគល់ជួន ក្រសួង វប្បធម៌ និងវិចិត្រសិល្ប៍ យកទៅរក្សាទុក នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ដើម្បីឲ្យក្រុម មន្ត្រី ជំនាញ ក្រសួង ធ្វើការចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិបេតិកភណ្ឌជាតិ ក្រោមការចូលរួមពីលោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដា្ឋនបេតិកភ័ណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីលោក ប៊ុត បុប្ផា ប្រធានមន្ទីរវីប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ។

លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និង៉វិចិត្រសិល្បៈ ខេត្តព្រះសីហនុ បាន បញ្ជាក់បន្ថែមថា វត្ថុបុរាណ គឺជា សម្បត្តិវប្បធម៌ ដែលត្រូវរក្សាទុក ដើម្បីយុវជនជំនាន់ក្រោយបានយល់ដឹងពីវប្បធម៌ជាតិ។បច្ចុប្បន្ន សមុច្ច័យ ក្រឡភាជន៍ និងវត្តផ្សេងៗ (វត្ថុបុរាណ)ទាំងអសើដឹកជញ្ជូន ដាក់ក្នុងឃ្លាំងនៅមន្ទីរវប្បធម៌ នឹងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ សូមអំពាវនាវដល់សាធារណជន ប្រសិនបើ ប្រទះឃើញវត្តបុរាណនានា សូមទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ឬមន្ទីរវប្បធម៌ខេត្តដើម្បីចុះទៅពិនិត្យ និងយកមករក្សាទុកក្នុងសារមន្ទីរ ព្រោះការជួញដូរវត្ថុបុរាណ គឺជាអំពើល្មើសច្បាប់៕នាគសមុទ្រ