ជនសង្ស័យជាជនជាតិវៀតណាមចំនួន០៤នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

0

ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង នគរ បាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុនៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០១នឹង ២០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគ របាលព្រហ្ម ទណ្ឌ បានចុះបានធ្វើការចាប់ខ្លួនជនសង្ស័ជាជនជាតិវៀតណាមចំនួន០៤នាក់រួមនិងវត្តុតាងថ្នាំញៀនមួយចំនួន គឺចាប់ខ្លួននៅត្រង់ចំណុចផ្លូវខ្សែកាប ក្នុងបុរីខ្សែកាប ស្ថិតក្នុងក្រុម១២ ភូមិ០៥ សង្កាត់០៤ ក្រុងព្រះសីហនុ  ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖  ១-ឈ្មោះ  FANG  VAN MINH ភេទប្រុស អាយុ៤៧  ឆ្នាំ ជនជាតិ វៀតណាម ។ ២-ឈ្មោះ VI VAN NHAT ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម ។ ៣-ឈ្មោះ NGUYEN THI TRA MY ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ វៀតណាម ។ ៤-ឈ្មោះ TAN LE MAY ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ វៀតណាម ។ វត្ថុតាងដកហូតរួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ៣៧កញ្ចប់ ម្ស៉ៅក្រាម ពណ៌សថ្លា ក្នុងកញ្ចប់ពណ៌សរូបតុកាតា ចំនួន ៧កញ្ចប់ ម្ស៉ៅក្រាមក្នុងកញ្ចប់ពណ៌ស្វាយ សញ្ញាទំពាំងបាយជូ ចំនួន០២កញ្ចប់ ថ្នាំគ្រាប់អក្សរ អិលវី (LV) ពណ៌ផ្ទៃមេឃ ចំនួន ០៧គ្រាប់ ថ្នាំគ្រាប់អក្សរ WY ពណ៌ផ្កាឈូកចំនួន ៨គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង ជ្រុញចំនួន០១ ឧបករណ៍ប្រើប្រាស់មួយចំនួន ទូរស័ព្ទដៃចំនួន ០៤គ្រឿង លិខិតឆ្លងដែនចំនួន ០២ក្បាល កាតរឹងមួយចំនួន និងម៉ូតូចំនួន ០១គ្រឿង ។បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្ដនីតិវិធី៕

នាគសមុទ្រ