មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច រួមនិង មន្ត្រីកងរាជអាវុធហត្ថចំនួន៤រូបទៀតត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រះសីហនុ ព្រឹកនេះហើយ

0

ខេត្តព្រះសីហនុ៖លោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុបាន បញ្ជាក់ថាមនុស្សចំនួន០៦នាក់ដែលជាប់សង្ស័យពាក់ព័ន្ធរឿងទទួលផលបទល្មើសគ្រឿងញៀនហើយត្រូវបានចាប់ខ្លួន នៅឯស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ​​​​​នោះ ត្រូវបានកងសាងសំណុំរឿងបញ្ជួនខ្លួនទៅសាលាដំបូង ខេត្តព្រះ សីហនុ នាព្រឹក ថ្ងៃទី៣១ខែ តុលាឆ្នាំ ២០២៣នេះហើយដើម្បីចាត់ការតាម និតីវិធីផ្លូវច្បាប់ ក្រោយបញ្ចប់ ការសាកសួរ។

គួរបញ្ជាក់ថា ជនសង្ស័យ៖មានឈ្មោះ១. ឈ្មោះ ទិត្យ វណ្ណ: ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរមាន ឋានៈជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។០២ឈ្មោះ យស ឌីណា ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ។០៣.ឈ្មោះ សម គាម្នី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។០៤.ឈ្មោះ ពេជ្រ ទិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរមន្រ្តី កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។០៥.ឈ្មោះ ប្រាក់ ពុធរដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរមន្រ្តី កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ។០៦.ឈ្មោះ លី ប៊ុនកាយ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមន្រ្តីកងរាជអាវុធហត្ថ ខេត្ត កំពង់ស្ពឺ។ជនសង្ស័យទាំង០៦នាក់ខាងលើត្រូវបានចាប់ខ្លូនដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្ត ព្រះសីហនុ សហការជាមួយ កម្លាំងកងរាជវុធហត្ថលើផ្ទៃប្រទេស គឺចាប់ខ្លួននៅថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៣ នៅស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕

នាគសមុទ្រ