ខេត្តព្រះសីហនុ៖ លោកបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា .លោក វង្ស ណាផាត ប្រធានក្រុមព្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ឆ្នាំ២០២បាននាំយក កូនត្នោត១ពាន់ដើម ដាំតាមផ្លូវល្បឿន លឿន ត្រង់ចំណុចតំបន់ឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ ។ពីធីដាំកូនត្នោតនេះក៏មានការអញ្ជើញ ចូលរួមងដែរពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ សម្ព័នយុវជនស្រលាញ់សន្តិភាព សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិប្រទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យ៉ាងច្រើនកុះករ ក្នុងគោលបំណងបំផុសផ្នត់គំនិតអ្នកជំនាន់ក្រោយស្រលាញ់អភិរក្សធនធានធម្មជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ ហើយការដាំកូនត្នោតនាពេលនេះគឺជាជំហានទី០១ក្នុងគ ម្រោង ១ម៉ឺនដើម។
ក្នុងឱកាសនោះដលោកបណ្ឌិត ម៉ុង ឬទ្ធី មានប្រសាសន៏ថា ត្នោតគឺជារុក្ខាជាតិមួយ ក្នុងចំណោមរុក្ខ ជាតិទាំងអស់សុទ្ធតែមានគុណប្រយោជន៍ផ្សេងៗគ្នា ក្នុង នោះដើមត្នោត មានគុណតម្លៃច្រើន ព្រោះដើមត្នោត ជាអត្តសញ្ញាណជាតិខ្មែរ និងមានអត្ថ ប្រយោជន៍ យ៉ាង ច្រើនចាប់តាំងពីឬស រហូតដល់ស្លឹក។ហើយគោល បំណងក្នុងការដាំកូនត្នោតនាព្រឹកនេះ គឺផ្តោតសំខាន់ ទៅលើការបំផុសផ្នត់គំនិតសិស្សនិស្សិត យុវជន យុវនារី ជំនាន់ក្រោយដោយស្រលាញ់សម្បត្តិធម្មជាតិ ក៏ដូចជាការចូលរួមអភិរក្សធនធានធម្មជាតិ ដែលជាអត្តសញ្ណាណ ជាតិ ជាពិសេសគុណតម្លៃនៃដើមត្នោត។
លោកបណ្ឌិត ម៉ុង ឬទ្ធី បានបញ្ជាក់បន្ថែមថា យោងតាមផែនការគ្រោងទុក ដំណាក់កាលទី១ ស្ថានីយ៍ បណ្តុះ កូនឈើរបស់កសិដ្ឋាន ម៉ុង ឬទ្ធីគ្រុបគ្រោងនឹងបណ្តុះកូនត្នោតចំនួន១ម៉ឺនដើម ប្រសិនបើមានតម្រូវការ បន្ថែមកសិដ្ឋាននឹងបន្តបណ្តុះប្រភេទកូនត្នោតនេះបន្តទៀត៕
នាគសមុទ្រ