ព្រះអើយបែកធ្លាយសំលេងការឃុបឃិតគ្នា យកលុយពីបទល្មើសនេសាទជាថ្នូរនិងមិនបង្រ្កាបប្រព្រឹត្តអំពុករលួយយកលុយចែកគ្នានៅ

0

ខេត្តកំពង់ធំ៖ ព្រះអើយអញ្ចឹងទេតើបានជាមឆ្ឆាជាតិរលាយហិនហោច ចំណែកបទល្មើសក៏កើនឡើងពេញផ្ទៃទឹក ដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងជួរស្ថាប័នពាក់ព័ន្ធមួយចំនួនធំ បើកភ្លើងខៀវ ឲ្យក្រុមឈ្មួញ ប្រើប្រាស់បទល្មើសនេសាទ ដែលជាបទល្មើសហាមឃាត់ ហើយប្រមូលលុយ យកមកចែកចាយគ្នាតាមស្ថាប័នពាក់ព័ន្ធ។
យោងតាមសារសំឡេង ដែលបែកធ្លាយបានបញ្ជាក់ថា គណៈកម្មការកងកម្លាំងចម្រុះ ដែលបានរៀបចំឡើងដោយ រដ្ឋបាលខេត្តកំពង់ធំ ក្នុងគោលបំណងប្រចាំការនៅក្នុងបឹងទន្លេសាប ដើម្បីបង្រ្កាប និងទប់ស្កាត់បទល្មើសនេសាទ ក្នុងសារឡេងបានរៀបរាប់ថាមាន ស្រុកស្ទោង កងកម្លាំងទាំងបីជលផល បរិស្ថាន និងស្ថាប័នព័ត៌មានមួយចំនួនទៀត បានព្រមព្រៀង និងឯកភាពគ្នា ក្នុងការបែងចែកថវិការ ដែលនិងគ្រោងប្រមូលលុយ ពីប្រជាពលរដ្ឋ ៥ភូមិ ក្នុងឃុំពាមបាង ក្នុងនោះមានភូមិបាឡត ភូមិដូនស្ដើង ភូមិពៅវើយ ភូមិពេជ្រចាក់គ្រៃ ភូមិពាមបាង ដើម្បីយកលុយទាំងនេះចែកគ្នាតាមស្ថាប័នជាមួយៗ ដែលជាថ្នូរនិងការមិនចាប់ មិនបង្ក្រាបបទល្មើសនេសាទរបស់ក្រុមឈ្មួញ។
មហាជនបានជិះគន់ចំៗទៅលើសមត្ថកិច្ចចំរុះ នៅក្នុងខេត្តកំពង់ធំបានបង្កើតគណៈកម្មការចម្រុះបង្ក្រាបបទល្មើស ក្នុងនោះមានកម្លាំងកង់រាជអាវុធហត្ថ សឹករងកំពង់ធំ ប៉ូលិសនៃស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងជលផល កម្លាំងបរិស្ថាន កម្លាំងប៉ូលិសសេដ្ឋកិច្ច បានប្រចាំការនៅក្នុងបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីអនុវត្តបង្ក្រាបបទល្មើសនេសាទ តែផ្ទុយទៅវិញបទល្មើសនេសាទ បានកើនឡើងជាលំដាប់ ក្នុងផ្ទៃបឹងទន្លេសាប។
សារព័ត៌មានយើងបានផ្ដល់ព័ត៌មាន ជូនសារសំលេង ទៅលោកប៉ែនវណ្ណារិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិការ ឆ្នាំ២០២៣ ដែលសារសំលេង ដែលបានបែកធ្លាយ លោកបានបញ្ជាក់ថាសកម្មភាពបទល្មើសនេសាទនេះ និងការងាររៀបចំនេះ លោកមិនអាចទទួលយកបានទេ ក្នុងន័យថាលោកនឹងចាត់វិធានការដាច់ខាត បង្ក្រាបបទល្មើសឲ្យទាល់តែបាន និងមិនឲ្យមានការឃុបឃិតគ្នាជាដាច់ខាត។
ចំណែកអភិបាលខេត្តកំពង់ធំលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានទទួលនិងបានស្តាប់សារសម្លេងរួចហើយ លោកបានត្រឹមតែឆ្លើយថា(ទទួល ) ហើយសួរមកវិញថាខាងណាហ្នឹង តាមតេឡេក្រាម ។
មហាជនទូទៅដែលអ្នកស្រឡាញ់មច្ឆាជាតិ បានសំណូមពរយ៉ាងទទូចដល់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកប៉ែនវណ្ណារិទ្ធប្រធានមន្ទីរកសិកម្មរុក្ខានិងនេសាទខេត្តកំពង់ធំ រួមទាំងនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មេត្តាជួយចាត់វិធានការនិងបង្ក្រាបបទល្មើសនេសាទដែលកំពុងតែមាននៅលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំដើម្បីរក្សា ធនធានធម្មជាតិធនធានមច្ឆជាតិ ឲ្យចៅៗចៅជំនាន់ក្រោយបានស្គាល់ផងទាន។

ដោយ ប៊ុន រដ្ឋា