មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ខេត្តព្រះវិហារ រាជរដ្ឋាភិបាលដាក់ទិសដៅជម្រុញឲ្យក្លាយជាខេត្តផលិតកម្ម ដំណាំកសិកម្មសរីរាង្គ

0

ព្រះវិហារ៖ ឯកឧត្តម ស្រ៊ុន សុខុម បានលើកឡើងថា ខេត្តព្រះវិហារ គឺជាខេត្តគោលដៅតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលដាក់ ទិសដៅជម្រុញឲ្យក្លាយជាខេត្តផលិតកម្ម ដំណាំកសិកម្មសរីរាង្គ ។

ឯកឧត្តម ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំកំណត់តំបដីផលិតកម្មដំណាំកសិ កម្មសរីរាង្គ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញ ។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក នាំរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅសំខាន់ ៗ ចំនួន ០៣ សម្រាប់ខេត្តព្រះវិហារ គឺ៖
១.កំណត់យកខេត្តព្រះវិហារ ជាខេត្តផលិតនូវកសិ ផលដំណាំសរីរាង្គ ជាពិសេសដំណាំស្រូវ ដំណាំចន្ទី និងដំណាំដំឡូងមី២.ជម្រុញការធ្វើ ស្លាកសញ្ញាសម្គាល់នូវកសិផលសរីរាង្គទាំងអស់នោះ
៣.ជម្រុញឲ្យមានការរៀបចំសហគម ន៍កសិកម្ម ដែលមានសមាហរណកម្មខ្ពស់ ឆ្លើយតបទៅទីផ្សារ ។

ឯកឧត្តម បានបន្ថែមទៀតថា ផ្តើមចេញពីទស្សនៈវិស័យនេះ ខេត្តព្រះវិហារ គឺជាខេត្តគោលដៅតែមួយ គត់នៅក្នុងប្រទេស កម្ពុជា ដែលរាជរដ្ឋាភិបាលដាក់ ទិសដៅជម្រុញឲ្យក្លាយជាខេត្តផលិតកម្ម ដំណាំកសិកម្មសរីរាង្គ ។ ជាក់ស្តែង សិក្ខាសាលាដែលរៀបចំឡើងនៅក្នុងថ្ងៃនេះ គឺបានកំណត់យកស្រុកចំនួន ៥ក្នុង ចំណោម ក្រុងស្រុក ទាំង ៨ក្នុងខេត្តព្រះវិហារ ជាស្រុកគោលដៅ រួមមាន៖ ស្រុករវៀង ស្រុកជ័យ សែន ស្រុកឆែប ស្រុកគូលែន និងស្រុកជាំក្សាន្ត ដែលអាចកំណត់តំបន់ដែរមានសក្តានុពលធ្វើ សរីរាង្គបានមាន ចំនួន ៥ស្រុក ២៨ឃុំ និង១១៧ភូមិ និងសិក្សាបន្ត ដែលមានដំណាំសក្តានុ ពលសរីរាង្គចំនួន ០៨ប្រភេទ រួមមាន៖ ស្រូវ ដំឡូងមី ចន្ទី សណ្តែកដី សណ្តែកបាយ សណ្តែក សៀង បន្លែ និង ម្រេច ។

នាឱកាសនោះ លោក មិន ស៊ីថា អភិបាលរងខេត្ត បានឲ្យដឹងថា ខេត្តព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមខេត្ត/ក្រុងទាំង ២៥ របស់ព្រះរាជាណាចក្រកម្ពុជា ដែល មានសក្តានុពលធ្វើកសិកម្មសរីរាង្គ និងជាប្រភពផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេដូចជា៖ ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ ស្វាយចន្ទីសរីរាង្គ ជាដើម។ ឯកឧត្តម បានបន្តថា ភាពជោគជ័យ របស់ខេត្ត ក្នុងការអនុវត្តកសិកម្មសរីរាង្គ មានកត្តាចំនួន ៣ធំៗ៖
១.កត្តាភូមិសាស្រ្ត៖ ខេត្ត ព្រះវិហារមានដីដែលមាននូវជីវជាតិខ្ពស់ ដីស្រែទួលខ្ពស់ ដែលមិនសូវមានហានីភ័យក្នុងការឆ្លង នូវសារធាតុគីមី ។
២.កត្តាមនុស្ស៖ ប្រជាជនតាំងលំនៅតំបន់នេះ បានប្រកបមុខរបរកសិកម្ម បែបប្រពៃណីជាយូរលង់ ព្រមទាំងមានភាពស្មោះត្រង់រវាងគ្នានិងគ្នា ។
៣.កត្តាដៃគូរពាក់ព័ន្ធ ដែលមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូរអភិ វឌ្ឍន៍។ ហើយផលប្រយោជន៍ដែលទទួលបានពីភាពជោគជ័យនេះ គឺប្រាក់ចំណូលរបស់ប្រជា កសិករ ដែលចូលរួមក្នុងការអនុវត្តកសិកម្មសរីរាង្គ តាមរយៈការទទួលបានតម្លៃបន្ថែមពីថ្លៃបុព្វ លាភនៃការលក់ផលិតផលសរីរាង្គ និងយន្តការនៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលធានាបានថា កសិផលសរីរាង្គរបស់កសិករ គឺមានទីផ្សារច្បាស់លាស់តាំងពីពេលចាប់ផ្តើម ដាំដុះមកម្លេះ ដោយមិនមានកង្វល់ពីការស្វែងរកទីផ្សារ ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថាគោល បំណង នៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីជូនដំណឹងដល់ភាគីពាក់ព័ន្ធឲ្យបានដឹងពីការ រៀបចំកំណត់តំបន់ដីផលិតកម្មដំណាំកសិកម្មសរីរាង្គ ក្នុងខេត្តព្រះវិហារ។ ដើម្បីប្រមូលព័ត៌មាន បឋមពីតំបន់គោលដៅ នៃផលិតកម្មសរីរាងដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងកំណត់តំបន់ សក្តានុពលមួយចំនួន ដែលអាចផលិតដំណាំសរីរាង្គបាននៅក្នុងខេត្ត និងដើម្បីប្រមូលធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងខ្សែរច្រវ៉ាក់ផ្គត់ផ្គង់កសិផលសរីរាង្គពីដំណើរការនៃការកំណត់ដែនសរីរាង្គ នេះ និងដើម្បីកំណត់តំបន់ដីផលិតកម្មសរីរាង្គណាមួយដែលមានសក្តានុពល ដើម្បីចាប់ផ្តើមអនុ វត្តការធ្វើសាកល្បង៕ សួនលីណា