អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០៣ខ្នង និង ខូចខាតទ្រព្យសម្បត្តិទាំងស្រុង

0

ដោយ វេហាស៍
សៀមរាប៖ ហេតុការអគ្គីភ័យឆាបឆេះផ្ទះនៅម៉ោង១៦:១០នាទីល្ងាច ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីអគ្គីភ័យឆាបឆេះផ្ទះ ចំនួន០៣ ខ្នង របស់ជនរងគ្រោះចំនួន០៣ គ្រួសារទី១/ឈ្មោះ សាយ គឹមសួរ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប (ប្រជាការពារភូមិ)ទី២/ឈ្មោះ ឡូយ. ហុក ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិទី ៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាបទី៣/ឈ្មោះ ហួត លី ភេទ ប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទី ៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាបការខូចខាតរួមមាន ឆេះផ្ទះអស់ទាំងស្រុងចំនួន០៣ខ្នងករណីខាងលើនេះមិនបណ្តាលអោយមានការរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីអគ្គីភ័យនេះ បានរលត់នៅវេលាម៉ោង ១៧:៣៧នាទី ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៧គ្រឿង ទឹកអស់ ០៩ឡានរថយន្តអប្សរាចំនួន ០២ គ្រឿងរថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ០៦គ្រឿងរថយន្តកងរាជអាវុធហត្ថចំនួន ០១គ្រឿងមូលហេតុៈ ទុស្សេរខ្សែភ្លើង ចេញពីផ្ទះឈ្មោះ សាយ គឹមសួរ ៕