កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន !

0

ខេត្តព្រះវិហារ៖ កាលពីវេលាម៉ោង ១៩ៈ១០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចUTM ៤៥៩៩០៦-១៥៧៤៧៤១ ស្តិតក្នុងភូមិ ចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កម្លាំងកងពលតូចអន្តរាគមន៍លេខ៨ ដឹកនាំដោយលោកវរសេនីយ៍ទោ ថង អឿន នាយការិយាល័យទី២ បានចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ។

ដឹកនាំដោយលោកវរះសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការកងរាជអាវុធហត្ថស្រុក ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានឆ្មក់ចុះបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖
១-ឈ្មោះ សូនី ចាន់ណា (មុខសញ្ញាទើបចេញពីពន្ធនាគារ) ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
២-ឈ្មោះ និល សុខណែត  ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្តួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
៣-ឈ្មោះ រឿន ម៉ារិ  ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិធម្មជាតិតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងនោះដកហូតវត្ថុតាងរួមមាន ថ្នាំញៀនម៉ាទឹកកកចំនួន ១កញ្ចប់, ទូរស័ព្ទដៃ ៣គ្រឿង, ម៉ូតូ ២គ្រឿង និងសម្ភារៈសំរាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ៕ សួន លីណា