សលាដំបូងខេត្តព្រះសីហនុនៅតែបន្តព្យាយាមម្តងហើយម្តងទៀតចេញសាលដីការសម្រេចចាត់ចែងបណ្តោះអាសន្នក៏ដូចជាដីការក្សាការពារខុសទីតាំងបង្កើតទំនាស់ជាមួយប្រជាពលរដ្ឋរស់នៅស្របច្បាប់

0

ខេត្តព្រះសីហនុ៖ រហូតមកដល់ពេលនេះបើតាមការកត់សម្គាល់ សាលាដំបូងខេត្តព្រះសីហនុ បាននាំយកដីការ សម្រេចរក្សាការពាររបស់ខ្លូនដែលមានទីតាំងស្ថិតក្នុងភូមិលេខ០៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន០៤លើករូចមកហើយចេះតែព្យាយាម មកធ្វើការអនុវត្តន៏លើទីតាំងដីស្ថិតនៅក្នុងភូមិលេខ០៣ សង្កាត់លេខ ០១ ក្រុងព្រះសីហនុ(ខុសទីតាំង) ហើយសម្រាប់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ ២០២៤នេះ ស្រាប់តែ សាលាដំបូងខេត្ត ព្រះ សីហនុ បាន ឲ្យលោក អ៊ឹង សុភ័ក្រ្ក អាជ្ញាសាលា ចុះមកអនុវត្តដីការសម្រេចចាត់ចែងបណ្តោះអាសន្ន ដោយ បង្ខំ លេខ ៣៣៦ ត.រ/២១ចុះថ្ងៃ១៩ខែកក្កាឆ្នាំ ២០២១របស់សាលាដំបូងខេត្តព្រះសីហនុបន្ថែមមួយទៀត ដែលមាន ខ្លឹមសារដ៏ ដែលៗបង្កើតជាទំនាស់ជាមួយប្រជាពលរដ្ឋរស់នៅស្របច្បាប់ ៨៨៩គ្រូសារឲ្យ រងទុក្ខវេទនារក ទីបញ្ជប់ គ្មាន។ទង្វើបែបនេះសរបញ្ជាក់ឲ្យឃើញថាមន្រ្តីអ្នកអនុវត្តច្បាប់សាលាដំបូខេត្តព្រះសីហនុក៏ដូចជា មន្រ្តីជំនាញ ពពាក់ព័ន្ធដូចជាមិនមានភាពទទូលខុសត្រូវ អ្វីបន្តិចសោះ។

ប្រជាពលរដ្ឋជាច្រើនរស់នៅតំបន់ភូមិលេខ ០៣សង្កាត់លេខ០១ក្រុងព្រះសីហនុបានសម្តែង ព្រត្តិកម្ម យ៉ាងខ្លាំងៗថាអ្វីដែលសាលាដំបូងខេត្តព្រះសីហនុធ្វើនេះគឹជាការរំលោភបំពានសិទ្ធិសេរីភាពប្រជាពលរដ្ឋទាំងស្រុងហើយ ដោយបញ្ហារនេះដូចជាមិនគួរកើតមាន ទល់តែសោះ ពីព្រោះ ថាសាលដីការសម្រេចចាត់ចែង បណ្តោះ អាសន្នក៏ដូចដីការក្សាការពារដែលនាំមកអនុវត្តនាពេលនេះក៏ចូជាក្នុងពេលកន្លងមក គឺទីតាំង សុទ្ធ សឹងបាន បញ្ជាក់យ៉ាងច្បាស់ថា ដីស្ថិតក្នុង ភូមិលេខ ០៤ ឃុំ អូរ ត្រេះ ស្រុក ស្ទឹងហាវ  ចំណែកដី ប្រជាពលរដ្ឋ ដែលកំពង់ កាន់កាប់រស់នៅជាក់ស្តែង មានទីតាំងស្ថិតនៅក្នុងភូមិលេខ ០៣ សង្កាត់លេខ ០១ ក្រុងព្រះសីហនុ គឺមានព្រំ ប្រទល់ដាច់ ពីគ្នា ចំងាយប្រមាណ៤គីឡូម៉ែត្រពីគ្នា ឯណ្ណោះ។ប៉ុន្តែរកន្លងមកក៏ដូចពេលនេះ សាលា ដំបូងនៅតែមិនអាចអនុវត្តន៏បាន ដោយសារ ខុស ទីតាំង។

ជុំវិញបញ្ហារនេះ តំណាងប្រជាពលរដ្ឋក៍បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា អ្វីដែល កំពុងបង្កើតទំនាស់ នេះ វាមិនត្រឹមត្រូវទេ ព្រោះសង្កាត់លេខ១ក្រុងព្រះសីហនុមានផែនទី ស្តីពីការកំណត់ព្រំ ប្រទល់រវាងរដ្ឋបាល ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុយ៉ាងច្បាស់លាស់ គឺព្រំប្រទល់ស្រុកស្ទឹងហាវស្ថិតនៅ ត្រង់ចំណុច ព្រែក ត្រែងលើដែលមានចង្ងាយពីទីតាំងដីរបស់ប្រជាពលរដ្ឋកំពុងរស់នៅភូមិ០៣សង្កាតលេខ០១ ក្រុងព្រះសីហនុ ប្រមាណជាង៤គីឡូម៉ែត្រឯណ្ណុះ។ចែកដាច់ពីគ្នាមិនមានការពាក់ព័ន្ធ នោះឡើយ តែបែរជាសាលាដំបូងខេត្ត ព្រះសីហនុនៅតែព្យាយយក សំណុំរឿង ដីនៅ ស្រុកស្ទឹងហាវ មកអនុវត្តន៏លើដី សង្កាត់លេខ០១ ទៅវិញ។  ដូចនេះ ដើម្បីផ្តល់ភាព យុត្តិធម៏ដល់ប្រជាពលរដ្ឋគាត់សូមស្នើឱ្យបុគ្គល ដែល មាន តួនាទីមុខដំណែង ជា ព្រះរាជអាជ្ញាចៅក្រម. មន្ត្រី នគរបាល យុត្តិធម៌ ក្នុងអង្គភាពរដ្ឋ រូមនិងមន្រ្តីជំនាញ មេត្តាជូន ពិនិត្យតាមរយៈឯក សារផ្លូវច្បាប់ដែលប្រពលរដ្ឋមានដើម្បីផ្តល់ភាពយុត្តិធម៏ដល់ពួកគាត់ដែលទទួលរងគ្រោះអស់រយៈជាង១០ឆ្នាំក៏មកហើយ។  ពីព្រោះកន្លងទៅ ប្រជាពលរដ្ឋ យើងខ្ញុំត្រូវបានរងគ្រោះម្តងហើយម្តងទៀតពី បុគ្គលជាព្រះររាជ អាជ្ញារង មន្ត្រីនគរបាលយុត្តិធម៌ បំរើការក្នុងស្ថាប័នរដ្ឋ អនុវត្តន៍ផ្ទុយពីច្បាប់ដោយមានការ រំលោភបំពានសិទ្ធិបុគ្គលនិងជាសមូហភាពក្នុងការចាប់ប្រជាពលរដ្ឋដាក់ឃុំឃាំង អសីលធម៌មិនបានពិនិត្យ ភ័ស្តុតាងស្រាវជ្រាវអង្កេតជាបឋម ដើម្បី ស្វែងរក អង្គហេតុពិតប្រាកដ តែផ្ទុយទៅវិញបែរជាសំម្រេប្រើប្រាស់ ឥស្សរចិត្ត ទៅ តាម ពាក្យ បណ្ដឹង(ភូតកុហកតៗគ្នា )ជាហេតុធ្វើ ឱ្យបណ្តឹងភូតកុហកពត៌មាន ក្លែងក្លាយទាំង នោះមានប្រសិទ្ធភាព។ដោយ អំណាច ករណីនេះបាន ជ:ឥទ្ធិពល អាក្រក់ដល់សង្គមថែមទាំងបំពានលើស្ថាប័ន របស់ខ្លួននិងចូលរួមបំផ្លាញ ផលប្រយោជន៍ច្បាប់ជាមួយជនទុច្ចរិតថែមទៀត ផង ។ចំពោះទីតាំងដី ប្រជាពល រដ្ឋយើងខ្ញុំគឺមានទីតាំង ស្ថិតនៅ ការ គ្រប់ គ្រង រដ្ឋបាល សង្កាត់ លេខ ១   (ក្រុម ២១ភូមិ ៣)  អនុក្រឹត្យ លេខ ០៧  ចុះថ្ងៃ ទី ៩ខែ មករា ឆ្នាំ ២០០៩  មិន ដែល មាន ការ ផ្លាស់ ប្ដូរ កាត់ ដីពីរដ្ឋ បាល ស្រុក ស្ទឹង ហាវ មក ឲ្យ ក្រុង ព្រះសីហនុ ក្រុម ឫ ភូមិ ណា មួយ នោះ ទេ គឺមាន រយះ ពេល  ៤៤ឆ្នាំ មកហើយ  ដោយ ឡែក ការ កាន់កាប់  ប្រើប្រាស់  អាស្រ័យ ផល ដី ធ្លី មានប្រវត្តិ ដីប្រវត្តិ មនុស្សពិតប្រាកដមានបណ្ណកម្មសិទ្ធិ សិទ្ធិ ទទួល ស្គាល់ ដឹង ឭ ជាសាធារណៈ ពី អាជ្ញាធរ រដ្ឋបាល សង្កាត់លេខ០១ក្រុងព្រះសីហនុ  ។ ដី ដែល ត្រូវ បាន រំលោភ អាជ្ញា ធ រដ្ឋបាល មូលដ្ឋាន បាន សំរប សំរួល ដោះស្រាយ មាន កិច្ច សន្យា ស្ថិត ច្បាស់លាស់  អនុវត្តន៍ តាម យុទ្ធសាស្ត្រ  ឈ្នះ  ឈ្នះ  និង អនុវត្ត តាម អំណាច សាលក្រម តុលាការ រួចរាល់ អស់ ហើយ មិន ពាក់ព័ន្ធ ជាមួយ បុគ្គល ម៉ន  ស៊ី ណា  កែវ ឡេង និង អ្នក ដ៏ ទៃ ទៀត ដែល ធ្វើ បណ្តឹង ភូតកុហក  ផ្តល់ ពត៌មាន ក្លែងក្លាយ  យក ប្រធានបទ  ភូមិ ៤ ឃុំ អូរ ត្រេះ  ស្រុក ស្ទឹង ហាវ  បង្កើត ទំនាស បង្ក ភាព អសកម្ម ក្នុង សង្គម  កន្លងមក នោះ ទេ ។

ករណី មិន ប្រក្រតី ទាំង នេះ ពួកយើង ខ្ញុំបានប្តឹង ទៅ ក្រសួង មហាផ្ទៃ នាយក ដ្ឋាន ព្រហ្មទណ្ឌ  បាន ស្រាវជ្រាវ រួច អស់ ហើយ  អំពី សកម្ម ជន ដីធ្លី ខុស ច្បាប់ និង អ្នក ពាក់ព័ន្ធ រួម គំនិត ។ហើយសំរាប់ដីការ សម្រេចចាត់ ចែងបណ្តោះអាសន្ន ដោយ បង្ខំ លេខ ៣៣៦ ត.រ/២១ចុះថ្ងៃ១៩ខែកក្កាឆ្នាំ ២០២១ដែល ត្រូវបាន អាជ្ញាសាលា នាំយកមកអនុវត្តនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ ២០២៤នេះក៏ត្រូវបានប្រជាពលរដ្ឋដាក់ដាក់ពាក្យបណ្តឹង ចូលទៅកាន់ សាលាដំបូង ខេត្តព្រះសីហនុបដិសេដមិនចូលរួមសហការផងដែរ ដោយលខិតបដិសេដមិន ចូលរួមនេះ បានធ្វើឡើងនៅ ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ​២០២៤

គួររំលិក ឡើងវិញដែរថា តំបន់ភូមិលេខ០៣ សង្កាត់លេខ ០១ ក្រុងព្រះសីហនុ  ដើមឡើយ ជាដីរបស់ លោក ស្រី  ហ៊ឹម សុវណ្ណារី    បានកើតមានទំនាស់ជាប្រជាពលរដ្ឋ ជាង២០០គ្រូសារ ហើយ ទំនាស់នោះក៏កើត មានការប្តឹងផ្តល់ បានអូសបន្លាយជាច្រើនឆ្នាំ គឺតាំងឆ្នាំ២០០៤ .២០០៥ មកម្លេះ រហូត ដល់ឆ្នាំ ២០១៥ទើប បាន បញ្ជប់ ដោយ លោក ស្រីហ៊ឹម សុវណ្ណរី  បានធ្វើការដោះស្រាយគោល នយោបាយចែកដី ឲ្យប្រជាពលរដ្ឋ ដែលទំនាស់ជាមួយគាត់ ខ្លះបាន ០៥ ម៉ែត្រ គុណ៣០នឹងខ្លះ បាន១០គុណ៣០ម៉ែត្រ  ដើម្បីធ្វើផ្ទះរស់នៅ នឹងលុយកាក់មួយចំនួន ផងដែរ ចំណែកឯក ភាគីបុគ្គល ម៉ន  ស៊ី ណា  កែវ ឡេង និងអ្នកដ៏ទៃទៀត មិនមានអ្វីពាក់ព័ន្ធនឹងដីនេះទេ ៕

នាគសមុទ្រ