នគរបាលខេត្តតាកែវឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន៦កញ្ចប់

0

ខេត្តតាកែវ៖នៅថ្ងៃសុក្រទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣០នាទី ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
ដឹកនាំដោយលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបទីតាំងចំនួន០១ កន្លែងនៅចំណុចភូមិ សូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់។
លោកវរសេនីយ៍ទោ សុខ សង្ហា ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់អោយដឹងថាជនសង្ស័យដែលខកខ្លួនមានឈ្មោះ គុជ រុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ សូចាន់ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ -ទូរស័ព្ទចំនួន០១គ្រឿងម៉ាក អូប៉ូ-ពូថៅ០១ ដើមនិង ឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួន រួចបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាម នីតិវិធីច្បាប់៕