បុរសកម្មករម្នាក់ត្រូវបាក់ដីសង្កត់ស្លាប់ខណ:កំពុងចុះបំពេញការងារជីកដាក់លូ

0

សៀមរាប: សមត្ថកិច្ចមូលដ្ឋានមានហេតុការមួយបានកើតឡើងនៅវេលាម៉ោង៩:១០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ មានឧបទ្ទវហេតុបាក់ដីសង្កត់កំពុងចុះបំពេញការងារជីកដាក់លូត្រង់ចំណុចប្លុកZ.៦២២៩ស្តិតក្នុងភូមិតានី(ភូមិអភិវឌ្ឍន៍)ឃុំរុនតាឯកស្រុកបន្ទាយស្រី។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះជួង សត្យាភេទប្រុសអាយុ២៦ឆ្នាំ(មុខរបរកម្មករកងវិស្វកម្មសាងសង់រចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍រុនតាឯក)រស់នៅភូមិ ឃុំ កើតហេតុខាងលើ(ស្លាប់ពេលបញ្ជូនមកសង្គោះនៅមណ្ឌលសុខភាពរុនតាឯក)។
សមត្ថកិច្ចបន្តថាមូលហេតុ:ជនរងគ្រោះនិងកម្មករ ពីរនាក់ទៀតបានចុះជីកដីដើម្បីដាក់ប្រព័ន្ធលូស្រាប់តែបាក់ដីសង្កត់ពីលើ ចំណែក ពីរនាក់ទៀតបានក្រោកស្ទុះឡើងមកលើផុត នៅសល់តែជនរងគ្រោះម្នាក់ឯង។
បច្ចុប្បន្នសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕