កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័ចំនួនបីនាក់ ករណីជួញដូរថ្នាំញៀនដោយខុសច្បាប់

0

សៀមរាប: នៅវេលាម៉ោង៩.៣៥នាទី ថ្ងៃទី២២ កុម្ភះ ឆ្នាំ២០២៤ កម្លាំង អ ហ ស្រុកបានទទួលព័ត៌មានពី ប្រជាពលរដ្ឋ ថា មានករណីជួញដូរថ្នាំញៀន ដោយឃើញមានមនុស្សទំលាក់កញ្ចប់ស្អីមិនដឹងនៅក្បែរផ្លូវជាតិលេខ៦ ( ផ្លូវចុះទៅភូមិសំរោង ) ស្ថិតនៅភូមិពោធិសិរី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចឲ្យដឹងថា បន្ទាប់មកឃើញមុខសញ្ញាម្នាក់ទៀតជិះម៉ូតូមកឈប់រួចរើសយកកញ្ចប់នោះចេញទៅទឹសខាងលិចក្រោយទទួលបានពត៌មាននិងភិនភាគខាងលើ កម្លាំងរបស់យើងបានជិះម៉ូតូតាមដល់ផ្សារកំពង់ក្ដី ពេលឃើញកម្លាំងអ ហ យើងមុខសញ្ញាបានជិះម៉ូតូ គេចខ្លួនតែត្រូវកំលាំងយើងឃាត់ខ្លួនបាននៅភូមិត្រាច ឃុំកំពង់ក្ដីស្រុកជីក្រែង ខេត្តសៀមរាប ហើយបាននាំមកយកថ្នាំដែលជនសង្សយ័ជិះម៉ូតូ បោះចោល ពេលសមត្ថកិច្ចកំពុងដេញតាមលទ្ធផល រកឃើញមានថ្នាំញៀន០១កញ្ចប់ធំ។
សមត្ថកិច្ចបន្តថា ជនសង្ស័យ ១- ឈ្មោះ លូយ ប៊ុនលេង ( ហៅលាក់ ) ភេទប្រុស អាយុ ៣៥ឆ្នាំទីលំនៅ ភូមិច្រាំងខ្ពស់ ឃុំកំពងក្ដី ស្រុកជីក្រែង ខេត្តសៀមរាប( វិជ្ជមាន )បន្តនិតិវិធីឃាត់ខ្លួន ជនសង្សយ័ចំនួន០២នាក់ទៀត
២-ឈ្មោះ អ៊ន់ មិនា (ហៅពេញ) ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅ ភូមិច្រាំងខ្ពស់ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប (វិជ្ជមាន )៣- ឈ្មោះ តេះ ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ
ទីលំនៅ ភូមិប្រាសាទ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប (វិជ្ជមាន )វត្ថុតាងចាប់យក ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ធំ
ទំងន់ ទូរសព្ទដៃចំនួន ០២គ្រឿង
ម៉ូតូ ចំនួន ០២គ្រឿង កង់អាគុយ ចំនួន ០១គ្រឿងបច្ចុប្បនជនសង្សយ័និងវត្ថុតាងបានបញ្ជូនទៅការិ.ជំនាញ អ ហ ខេត្តសៀមរាបដើម្បី អនុវត្តនិតិវិធីបន្តតាមផ្លូវច្បាប់ ៕