បង្ក្រាបរថយន្តដឹកឈើបានមួយគ្រឿងនៅស្រុកវ៉ារិន

0

សៀមរាប៖សមត្ថកិច្ចអាវុធហត្ថស្រុកវ៉ារិន បានសហការជាមួយសង្កាត់រដ្ធបាលព្រៃឈើស្រែណូយ ធ្វើការបង្ក្រាបរថយន្តដឹកឈើ១គ្រឿង។

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង ១៩និហ៣០នាទីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅភូមិអូរំចេក ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ត្រី ហេ យ៉ែម មេបញ្ជាការរងស្រុក។

រថយន្តដែលបង្ក្រាបម៉ាក អ៊ីស៊ុយស៊ុយទ្រុបភើ ពណ័ត្រីអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 2F- 5813 បើកបរដោយឈ្មោះ សេង សួង ភេទប្រុស អាយុ42ឆ្នាំ រស់នៅ ភូមិព្រៃលាន ឃុំពពែល ស្រុកសូនិគម ខេត្តសៀមរាប។ មានឈើធ្នង់ប្រភេទឈើប្រណិត គ្មានច្បាបអនុញត្ត ចំនួន25ដុំ ស្មើនឹង 0,6975ម៉ែត្រគូប។

បច្ចប្បន្ន តៃកុងនឹងរថយន្តដឹកឈើ ត្រូវប្រគល់ជូន សង្កាត់រដ្ធបាលព្រៃឈើស្រែណូយ៕