រដ្ឋបាលខេត្តដាក់បំរាមយ៉ាងតឹងក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ បើជនណា លេងគប់ទឹកគ្រោះថ្នាក់ដល់គេ លេងល្បែងសុីសង ប៉ះពាល់ ស្ទាប អង្អែលកេរខ្មាសលើ បុគ្គលដទៃមិនស័្មគ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ យុវជន យុវនារីលេងបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅ ឲ្យមានក្រុមសីលធម៍ល្អ

0

បន្ទាយមានជ័យ៖ បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ដែលមានរយះពេល៣ថ្ងៃ ចាប់ពី ថ្ងៃទី១៤ .១៥ ដល់ ១៦នេះ រដ្ឋបាលខេត្តបានដាក់បំរាមយ៉ាងតឹងរឹងដល់ជនណា មកលេង ប៉ាតម្សៅបាញ់ទឹក គប់ទឹក មានគ្រោះថ្នាក់ដល់គេនៅតាមផ្លូវសាធារណៈ និងក្នុងសួនមានជ័យ ជនណាដែលប៉ះពាល់ ស្ទាប អង្អែលកេរខ្មាសលើ បុគ្គលដទៃមិនស័្មគ បើជនណា ប្រព្រឹត្តទៅលើកេរ្ដិ៍ខ្មាស់ កេងចំណេញ ដោយទុច្ចរិត មានការបន្លំ ឬចេតនា លូកលាន់រាងកាយ ឱបថើប បន្លំស្ទាប ប្រដាប់ភេទ ចាប់សុដនស្រី និងលួចយកទ្រព្យសម្បត្តិរបស់គេ សមីខ្លួនប្តឹង ជនដែលប្រព្រឹត្តបទល្មើសនោះនិងធ្វើការឃាត់ខ្លួន ដាក់ពន្ធនាគារពី ១ឆ្នាំទៅ ដល់៣ឆ្នាំ និងធ្វើការផាកពិន័យជាប្រាក់ពី២០០.០០០រៀលទៅ ៦.០០០.០០០ រៀល នេះបើតាម ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹក ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤ ក្នុងសាលប្រជុំសាលាខេត្តខេត្ត។
ចូលឆ្នាំខ្មែរមាន១យះពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ .១៥ .១៦
ខែមេសា ឆ្នាំ ២០២៤នេះ ក្នុងខេត្តបន្ទាយមានជ័យ មាន យុវជន យុវនារី និងប្រជាពលរដ្ឋរាប់មុឺននាក់ មកពីស្រុកជនបទ ក្នុងនោះមានអ្នកជិះម៉ូតូ ជិះរថយន្តទាំងហ្វូងៗ មកលេងកំសាន្តនៅសួនមានជ័យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងនៅតាមដងផ្លូវសាធារណៈ យ៉ាងមហោឡារិក អធិកអធម  យុវជន យុវនារីលេងបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅ ឲ្យមានក្រមសីលធម៍ល្អ យុវនារី វ័យក្មេងៗសមត្ថកិច្ចហាមមិនឲ្យស្លៀកពាក់ខើចលើខើចក្រោម មិនឲ្យស្លៀកពាក់សិចស៊ី លេចមុខ លេចក្រោយនោះទេ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត និងជាគណះបញ្ជាការឯកភាពខេត្តបានចេញបទបញ្ជាក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនោះ១.ហាមដល់ ក្រុមយុវជន យុវនារី មិនឲ្យលេងគប់ទឹកនៅតាមផ្លូវសាធារណៈជាដាច់ខាត ២.ហាមមិនឲ្យក្រុមយុវជន យុវនារី ចាក់ធុងបាស់ ផឹក ស្រា ស្រែកឡូឡាពេញទីសាធារណៈដាច់ខាត៣ នៅពេលយប់ ជនណាចាក់ធុងបាស់ ផឹកស្រា ស្រែកឡូឡា ធ្វើឲ្យរំខានដល់ផ្ទះអ្នកដដៃ ឃាត់ខ្លួនយកមកអប់រំលើកទី១ នៅមានបន្តនិងចាត់ការទៅតាមផ្លូវច្បាប់ ។
ឯកឧត្ដម អ៊ុ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អង្គភាពទាំង៣ដូចជា កងកំលាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និង សឹករងខេត្តបន្ទាយមានជ័យ និង គណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ នៅចាំការពារគ្រប់ច្រកល្ហក ទាំងយប់ ទាំងថ្ងៃ ដើម្បីពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនៅខេត្តបន្ទាយមានជ័យ ប្រពៃណីជាតិឲ្យបានម៉ឺងម៉ាត់។
ឯកឧត្ដម អ៊ុ រាត្រីបានធ្វើការដាស់តឿន ដល់ យុវនារី ដែលនិយមស្លៀកពាក់សិចស៊ី ហើយចេញមកលេង កម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅ ឬលេង ល្បែងផ្សេងៗទៀតឲ្យចេះស្លៀកពាក់ឲ្យបានសមរម្យចេះគោរពច្បាប់ប្រពៃណីខ្មែរផង។
ក្នុងឪកាសបុណ្យចូលឆ្នាំនោះដែរ បានធ្វើការហាមប្រាមរាល់ល្បែងទាំងឡាយណាដែលនាំឲ្យខាតបង់ អន្តរាយទ្រព្យសម្បត្តិ និងនាំឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើអំពើហឹង្សាបណ្តាលមកពីការរាំកំសាន្តជាន់ជើងគ្នា ច្រណែនឈ្នាននីស ការលេងល្បែងសុីសង ល្បែងផ្នាល់ផ្សេងៗ គប់ស្បោងទឹក លាបធ្យូង ដល់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវហាមដាច់ខាត។ម៉្យាងវិញទៀតត្រូវលើកកំពស់ ស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗដែលនាំឲ្យមានអគ្គីសភ័យ និងត្រូវទប់ស្កាត់ ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាដើម។
នៅក្នុងឱកាសដ៏មហាប្រសើរប្រកបដោយសិរីសួស្តីនេះ។
ឯកឧត្ដម អ៊ុរាត្រីបានថ្លែងសារទៅកាន់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ព្រមទាំងវិស័យឯកជននានា ប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្ត។
សូមប្រគេនពរជ័យ សិរីសួស្តី វិបុលសុខ ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ លោក លោកជំទាវ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ រកទទួលទានមានបានគ្រប់ ក្រុមគ្រួសារ និងការបំពេញកិច្ចការអ្វីៗសម្រេចបានដូចបំណងប្រថ្នាផងដែរ ៕ដោយ៖ឃិន គន្ធា