បើចង់លេងភ្នាល់ ជល់មាន់តាមប្រព័ន្ធអនឡាញ សូមបងប្អូនមកលេងនៅផ្ទះឈ្មោះ ស៊ុន តន នៅភូមិទូសមាស

0

ខេត្តកំពត: អ្នកដែលចូលចិត្តល្បែងភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញ តែងតែពពាក់ពពូននាំគ្នាទៅចាក់ភ្នាល់ហូរកញ្ច្រៀវ នៅទីតាំងលួុចបើកល្បែងសីុសងមាន់ជល់តាមអនឡាញ ដែលបើកភ្នាល់នៅពេលយប់ ដោយទីតាំងនេះស្ថិតនៅក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ដូច្នេះបើចង់ភ្នាល់លេងសប្បាយសូមបងប្អូនមកផ្ទះលោក ស៊ុន តន នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត ឬអាចទាក់ទងតាមលេខទូរសព្ទ 0888048048 ក៏បាន។

ពលរដ្ឋដែលរស់នៅក្បែរទីតាំងលួុចបើកភ្នាល់ នូវល្បែងជល់មាន់តាមអនឡាញខាងលើបានលើកឡើយថា រាល់យប់ផ្ទះឈ្មោះស៊ុន តន តែងតែលួុចបើកល្បែងសីុសង ភ្នាល់ជល់មាន់ តាមអនឡាញ ខណ:ល្បែងបែបនេះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចទូទាំងប្រទេសបានបិទ-បង្ក្រាបគ្មានសល់។

ជាមួុយនឹងករណីបើកល្បែងជល់មាន់តាមអនឡាញដ៏ពេញបន្ទុកនៅពេលយប់ ស្ថិតក្នុងភូមិសាស្ត្ត្រភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានម្ចាស់ឈ្មោះ ស៊ុន តន គេមិនដឹងថា អាជ្ញាធរឬសមត្ថកិច្ច ដឹងឬធ្វើមិនដឹងនោះទេ។

មហាជនបានលើកឡើងថា តើម្ចាស់ផ្ទះឈ្មោះ ស៊ុន តន មានមន្តសណ្តំអ្វីទើបអាចហ៊ានបើកអាជីវកម្មភ្នាល់ជល់មាន់តាមអនឡាញ ដោយចំហបែបនេះ ខណ:ល្បែងអនឡាញនៅទូទាំងប្រទេសត្រូវបានបិទ-បង្ក្រាបអស់ទៅហើយនោះ៕ជាយដែន