មន្ទីរកិច្ចការនារី បើកវគ្គអប់រំផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការរំលោភសេពសន្ថវៈ និងការជួញដូរមនុស្ស ស្រុកសន្ទុក ខេត្តកំពង់ធំ

0

កំពង់ធំ÷ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយគម្រោងQSAបានរៀបចំ បេីកវគ្គអប់រំផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការរំលោភសេពសន្ថវៈនិងការជួញដូរមនុស្ស នៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ស៊ិន ស៉ីផាន ប្រធានមន្ទីរកិច្ចការនារី មន្រ្តីមន្ទីរកិច្ចការនារីខេត្ត លោកស្រីតំណាងអភិបាលស្រុក ,លោកស្រីមន្រ្តីការិយាល័យសុខមាលភាពសង្គម លោកមេឃុំសមាជិកក្រុមប្រឹក្សាឃុំមេភូមិ និងប្រជាពលរដ្ឋ សរុបចំនួន៩១នាក់ ស្រី៥០នាក់។

បន្ទាប់ពីលោកស្រីតំណាងអភិបាលស្រុក បានឡើងមានមតិស្វាគមន៍រួចមក លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត បានមានមតិសំណោះសំណាល ដល់អ្នកចូលរួមទាំងអស់ប្រកបដោយខ្លឹមសារសំខាន់ៗ កម្មវិធីថ្ងៃនេះពិតជាមានសារៈសំខាន់ដេីម្បីបង្កេីនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រួសារ និងសហគមន៍អំពីការរំលោភសេពសន្ថវៈ,ជួញដូរនិងបញ្រ្ជាបការទប់ស្កាត់ប្រើប្រាស់គ្រឿងញៀនទៅលើស្រ្តីនិងកុមារ។

លោកស្រី ស៊ិន ស៉ីផាន ប្រធានមន្ទីរកិច្ចការនារី បានបន្ថែមទៀតថា ការជួយដល់ស្ត្រីនិងកុមារជាចំណុចរសើបមានអាទិភាពខ្ពស់ ការរាំងស្ទះដល់ការអភិវឌ្ឋន៍សេដ្ឋកិច្ច ពង្រឹងសមត្ថភាព ការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី និងសិទ្ធិកុមារក៍ដូចជាកិច្ចអភិឌ្ឍន៍ជាតិ ឲ្យមានស្ថេរភាព សន្តិសុខកាន់តែប្រសើឡើង។

គួរបញ្ជាក់ផងដែរថា សម្រាប់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ស្រ្តីនិងក្មេងស្រីអោយទទួលបាននូវឪកាសស្មេីគ្នានិងជួយជនរងគ្រោះដោយការរំរំលោកភបំពាននានាក្នុងនោះបានផ្តល់មេធាវីសម្រាប់ជនរងគ្រោៈក្រីក្រដោយមិនគិតថវិកាជួយស្រ្តីគឺជួយខ្លួនឯង ឱ្យគេចផុតពីការរំលោភបំពានគ្រប់រូបភាពផ្សេងៗ។