សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ក្រុងព្រះសីហនុ ដែលមានសមត្ថភាពបន្សុទ្ធទឹកកខ្វក់ ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

0

ខេត្តព្រះសីហនុ ៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុនាព្រឹកថ្ងៃតី២២ខែ​មិនា ឆ្នាំ២០២៤បាន អញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនៅអាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ ដែលមានសមត្ថភាព បន្សុទ្ធពីទឹកកខ្វក់ទៅជា ទឹកស្អាតបាន ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ក៏បានមានប្រសាសន៍ ថាស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្ត ព្រះសីហនុនេះគឺជាការយកចិត្តទុកដាក់គិតគូររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានសម្រេច ដាក់ចេញគោលការណ៍ស្លឹកត្នោតខ្ចប់ស្ករត្នោត និងដកថវិកាសន្សំរបស់ជាតិចំនួន១០០លានដុល្លារក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ។ក្នុងនោះក្រុមការងារនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយ មិនខ្លាចការនឿយហត់ ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ ប្រវែង ៤៨៤.០៦៥ម៉ែត្រ បន្ទប់ ទឹកសាធារណៈ ការកសាងរូបបដិមាស្លាកអក្សរ «ខ្មែរធ្វើបាន» ទីលានតេជោស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត បានបញ្ចប់ជាស្ថាពរដោយជោគជ័យទទួលបានការគាំទ្រសាទរ និងមានការ គោរពកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនប្រជាជន។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបន្ថែមថានៅពេលដែលកំណើនប្រជាពលរដ្ឋ កំណើនការ អភិវឌ្ឍកំណើនភ្ញៀវទេសចរមានការកើនឡើងច្រើនទាមទារឲ្យយើងរៀបចំនូវងស្ថានីប្រព្រឹត្តិកម្មចម្រុះទឹកកខ្វក់ទោះបីថ្ងៃនេះយើងទទួលបានស្ថានីយចម្រុះទឹកកខ្វក់ថ្មីក៏ប៉ុន្តែយើងត្រូវរួមគ្នាបន្តគិតគូរទៅថ្ងៃមុខរាល់ទឹកកខ្វក់ត្រូវតែមានការចម្រោះមុននឹងបង្ហូរទៅក្នុងសមុទ្រ។

ដោយមានការយកចិត្តទុកដាក់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាច ក្រកម្ពុជា នៅតែបន្តរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយធានាបាននូវដំណើរការជំរុញកំណើនសេដ្ឋកិច្ចតាមការតាមរយៈការជំរុញធ្វើកំណែទម្រង់នានាដោយការទទួលខុសត្រូវ និងឈានទៅសម្រេចសមិទ្ធផលថ្មីៗទៀត ក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍមាតុភូមិ ។ ទន្ទឹមនេះ  បញ្ចកោណទី២ មុំទី១ បានផ្តោតលើអាទិភាពគឺការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋ កិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ តំបន់ឧស្សាហកម្មជាដើមដោយកំណត់យន្តការអនុវត្តឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយនិងការរៀបចំផែនការមេអភិវឌ្ឍ បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ។

គួរបញ្ជាក់ផងដែថា៖ខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន០៣៖ស្ថានីយប្រព្រឹត្តកម្មទឹកក ខ្វក់ទី១មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ស្ថានីយប្រព្រឹត្តកម្មទឹកក ខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ។ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងទទួលទឹកក ខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា៕

នាគសមុទ្រ