ប្តីទាញពូថៅកាប់ប្រពន្ធស្លាប់ សង្ស័យជាភ្លើងប្រច័ណ្ឌ នៅឃុំមានជ័យ ស្រុកសណ្ដាន់

0

ខេត្តកំពង់ធំ៖ ឃាតករជាប្តីដាច់ចិត្តទាញពូថៅកាប់មកលើប្រពន្ធ បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យកើតឡើងពីភ្លើងប្រច័ណ្ឌទៅនឹងប្រពន្ធរបស់ខ្លួន។ឃាតកម្មនេះកើតឡើងនៅម៉ោងប្រមាណ២២:២០នាទី យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប្រភពពីសម្ថកិច្ចឱ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យជាប្តីឈ្មោះ គុំ ហាត (ហៅកិះ) ភេទប្រុស អាយុ៥២ឆ្នាំ (មុខរបរធ្វើស្រែ)រស់នៅ ភូមិឃុំខាងលើ បានយកពូថៅកាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ តាក់ គឹម ស៊ុន  អាយុ៥២ឆ្នាំ ១ពូថៅត្រូវចំស្នៀតផ្កាផ្នែកខាងស្តាំ និងយកកាំបិតអារ(ក)បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗ មូលហេតុព្រោះភ្លើងប្រច័ណ្ឌ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់  ដើម្បីកសាងសុំនុំរឿងតាមនិតិវិធី។ ដោយឡែកជនរងគ្រោះបន្ទាប់សមត្ថកិច្ចជំនាញពិនិត្យ កោសល្យវិច្ច័យរួចមក ប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕ អត្ថបទលោក ធូ កែវមុន្នី