វិទ្យាល័យទាំង២៥ក្នុងខេត្តកំពង់ធំ រៀបចំប្រឡងឆមាសលើកទី១ ថ្នាក់ទី១២សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

0

កំពង់ធំ÷ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ  យោងសេចក្ដីណែនាំលេខ០៥ អយក.សណន ចុះថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការរៀប និងការប្រព្រឹត្តទៅនៃការប្រឡង នៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ វិទ្យាល័យទាំងអស់ក្នុងខេត្តកំពង់ធំ បានរៀបចំប្រឡងឆមាសលើកទី១ ថ្នាក់ទី១២ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ រយៈពេល០៥ថ្ងៃ គឺពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៤ ដែលមានបេក្ខជនសរុបចំនួន៥,៣៣១នាក់ ស្រី៣,១១៥នាក់។

លោក តាន់ ប៊ុនហុង បានលើកទឹកចិត្តដល់លោកនាយកសាលាលោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុងការបង្រៀនដល់សិស្សានុសិស្សរយៈពេល០១ឆ្នាំសិក្សា។ ដូច្នេះពេលថ្ងៃប្រឡងសូមពង្រឹងនិងមានបទបញ្ជាផ្ទៃក្នុងឲ្យបានហ្មត់ចត់ ក្នុងការប្រឡងប្រកបដោយគុណភាពនិងប្រសិទ្ធភាព ជៀសវាងការចម្លងគ្នា លួចមើលគ្នានោះឡើយ៕ដោយនិរន្តរ៌