ករណីខ្សែភ្លើងឆក់បណ្ដាលឱ្យស្លាប់មនុស្ស០២នាក់ នៅសង្កាត់អូរកន្ធរ

0

កំពង់ធំ÷ មានករណីខ្សែភ្លើងឆក់បណ្ដាលឱ្យស្លាប់មនុស្ស០២នាក់ ឪពុកនិងកូន នៅវេលាម៉ោង៧:០០ព្រឹក មានគ្រោះថ្នាក់ឆក់ខ្សែភ្លើងស្លាប់ចំនួន០២នាក់ មូលហេតុចងមេក្រូដងដែកជិតខ្សែភ្លើង ដើម្បីសូត្រមន្តលោកឆាន់ពេលព្រឹក ស្ថិតនៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំកាលព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤។

តាមការបញ្ជាក់របស់លោក ចីវ គឹមអុន មេឃុំអូរកន្ធរបានឱ្យដឹងថាករណីខ្សែភ្លើងឆក់មានឈ្មោះ÷ ១.ឈ្មោះ យុន យាត ភេទប្រុស អាយុ៧៥ឆ្នាំជាឪពុក។ ២.ឈ្មោះ យាត យ៉ន ភេទប្រុស អាយុ៤១ឆ្នាំ ជាកូនបង្កើត ដោយក្រុមគ្រួសារបានសហការគ្នាបាននិមន្តព្រះសង្ឃ ដើម្បីបង្សុកូល ជូនដល់ញាតិកាទាំងប្រាំពីរសន្ដាន ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។ ជាអកុសលឪពុកនិងកូនបានដូរទីតាំងមេក្រូ ដោយខ្វះការប្រុងប្រយ័ត្ន យកដែកទីបចងមេក្រូ លើកឡើងប៉ះនិងខ្សែភ្លើងបណ្ដាលឱ្យឆក់ភ្លាមៗស្លាប់នៅកន្លែងផងដែរ។

តាមប្រភពបានបញ្ជាក់ពីលោក ខាត់ ព្រំ មេប៉ុស្តិ៍សង្កាត់អូរកន្ធរ បានធ្វើកុសលបច្ច័យបានបញ្ជាក់ថា សពទាំង០២ឪពុកនិងកូននេះ ពិតជាបានមរណភាពដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។ អាស្រ័យហេតុនេះហើយសមត្ថកិច្ចក៏បានប្រគល់សពទាំង០២នាក់ ប្រគល់ទៅសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ អត្ថបទលោក ធូ កែវមុន្នី