ជនសង្ស័យចំនួន៥នាក់មានប្រុសស្រី មានជនជាតិ ខ្មែរ ចិន ថៃ សំងំលាក់ខ្លួន ផលិត​  ជួញដូរ ថ្មាំញៀននៅក្រុងប៉ោយប៉ែត មានកាំភ្លើងខ្លីជាច្រើនដើមទៀត ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលាការ

0

ខេត្តបន្ទាយមានជ័យ ត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនបញ្ជូន ជនសង្ស័យបានចំនួន៥នាក់មានប្រុស ស្រី មានជនជាតិ ខ្មែរ ចិន ថៃ សំងំលាក់ខ្លួន ផលិត​  ជួញដូរ ថ្មាំញៀនយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ហើយមានទាំងកាំភ្លើងខ្លីជាច្រើនដើម ទៅតុលាការហើយ។ ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នៅ វេលាម៉ោង ៨យប់ ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៤​ នៅចំណុចKTV៦១៩ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា មុននិងបង្ក្រាបជនសង្ស័យទាំង៥នាក់បាន កំលាំងអាវុធហត្ថធ្វើការស្រាវជ្រាវជាច្រើនថ្ងៃដឹងកន្លែងលាក់ផលិត និងលក់ថ្នាំញៀន ទើប លោកដឹកនាំកម្លាំងអាវុធហត្ថ១ក្រុម សហការជាមួយកម្លាំងជំនាញការិយាល័យ ដឹកនាំដោយ លោក វរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ បានបេីកប្រតិបត្តិការបង្រ្កាបទីតាំង ផលិត​ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន និងកាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៥នាក់យកមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួនាំជនសង្ស័យ១-ឈ្មោះ ស៊ុំម៉ៃ វ៉ាន់ថាណាស៊ីន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅផ្ទះជួល ភូមិក្បាលស្ពាន១អ្នកលក់ថ្នាំញៀនផងជក់ផង២-ឈ្មោះ ភូវ៉រ៉េត ធានធឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិថៃ​ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខA01 ភូមិក្បាលស្ពាន១ អ្នកលក់ថ្នាំញៀនផងជក់ផង ,៣ឈ្មោះ តៃ ស៊ិនអាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរបើកហាងម៉ាស្សា ស្នាក់នៅផ្ទះជួលភូមិគីឡូម៉ែត្រលេខ៤ អ្នកផលិត និងលក់ថ្នាំញៀន និងសញ្ចាកម្ម, ៤ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អាប់ រស់នៅភូមិប្រជាធម្មកើត អ្នកលក់ថ្នាំញៀន ,៥ឈ្មោះ ឈុនលី សុខស្រីនាង ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ រស់នីភូមិប្រជាធម្មកើត អ្នកលក់ថ្នាំញៀនទាំង៥នាក់ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះកំលាំងអាវុធហត្ថដកហូត សម្ភារៈវត្ថុតាងរួមមាន​ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ២កញ្ចប់ធំ(កញ្ចប់តែ) និង១៦ថង់កិប ទម្ងន់ ២៨៨០,២ក្រាម ,​ -ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន២៥កញ្ចប់ និង២ដប ស្មើនឹង ៤៨១១គ្រាប់ ទម្ងន់ ៥៩២,៩ក្រាម,​ -កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម និងកញ្ចប់ម្ស៉ៅពណ៌ក្រហម រូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន៤១កញ្ចប់ ទម្ងន់ ៥៩៨,៥៥ក្រាម,​ -កញ្ឆាក្រៀម ចំនួន ៧ថង់កិប ទម្ងន់ ២៦,៨ក្រាម,​ -ម្ស៉ៅម៉ត់ពណ៌ស ចំនួន ១៦ថង់កិប ទម្ងន់ ១១៣៧,៤ក្រាម,​ -ដុំក្រាមពណ៌លឿង ចំនួន ២ថង់កិប ទម្ងន់ ១០៦ក្រាម -ម្ស៉ៅម៉ត់ពណ៌ត្នោត ចំនួន២ថង់កិប ទម្ងន់ ១០៨,៤៤ក្រាម -ម្ស៉ៅម៉ត់ពណ៌កាហ្វេ ចំនួន ១ថង់កិប ទម្ងន់ ៦៨,៩៩ក្រា -ថ្នាំគ្រាប់កញ្ចប់ពណ៌ខ្មៅ មានរូបមនុស្សប្រុស ចំនួន០៨កញ្ចប់ ទម្ងន់ ៥២,៨ក្រាម,​ -ម្ស៉ៅក្រាមពណ៌ស ចំនួន ០៨កញ្ចប់ ទម្ងន់ ១៥៩៣,៤ក្រាម,​ -កាំភ្លើងខ្លី ចំនួន ៤ដើម (ម៉ាកZORAKI M906-TD លេខ2400499 ពណ៌ទឹកប្រាក់លាយខ្មៅ, ម៉ាកK54 លេខ55007452 ពណ៌ខ្មៅ, ម៉ាកឡុក១៩ ពណ៌ខ្មៅ, ម៉ាកISSC-M22 ពណ៌ខ្មៅ),​ -គ្រាប់កាំភ្លើង ចំនួន ៥០គ្រាប់,​ -បង់កាំភ្លើង ចំនួន៥,​ -ស្រោមកាំភ្លើង ចំនួន ០២,​ -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ៣គ្រឿង,​ -រថយន្ត ចំនួន ២គ្រឿង (ម៉ាកAUDI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603, ម៉ាកLUXUS NX 200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BB-8850),​ -ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកHONDA PCX ពណ៌ខៀវ ពាក់ផ្លាកលេខប.មានជ័យ1AB-6168),​ ​-ទូរស័ព្ទ ចំនួន ០៦គ្រឿង (ម៉ាក iPhone 12Pro Max ពណ៌ទឹកប៊ិច, ម៉ាកHuawei ពណ៌ទឹកប៊ិច, ម៉ាកiPhone ពណ៌ទឹកប៊ិច, ម៉ាកOPPO ពណ៌ផ្ទៃមេឃ, ម៉ាកiPhone14 ពណ៌ស្វាយ, ម៉ាកiPhone ពណ៌ស្លែ)​រួមនឹងឧបករណ៍សម្រាប់ផលិតគ្រឿងញៀនមួយចំនួនធំ​ ព្រមទាំងសម្ភារៈមួយចំនួនទៀត។
ដោយផ្អែកលេីចម្លេីយសារភាព​ ជនសង្ស័យទាំង៥នាក់ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឲ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកាកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ជនសង្ស័យ​ទាំង៥នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហហើយនៅព្រឹកថ្ងៃ ទី ១៩ ខែ មេសឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​ច្បាប់៕ដោយ៖ឃិន គន្ធា