បើកម៉ូតូឌុបប្រពន្ធបុកឆ្កែ បណ្ដាលឲ្យស្លាប់ម្នាក់របួសម្នាក់

0

ខេត្តសៀមរាប៖ ស្ត្រីជាប្រពន្ធបានស្លាប់ចំណែកឯប្ដីបានរងរបួសក្នុងហេតុការណ៍ជិះម៉ូតូបុកជាមួយសត្វឆ្កែ។ នេះបើតាមព័ត៌មានបឋម។

ហេតុការណ៍បានកើតឡើង វេលាម៉ោង០៩ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិ២៦ រវាងម៉ូតូ និងសត្វឆ្កែ ត្រង់ចំណុចមុខផ្ទះឈ្មោះ ធៀន យក់ ភេទប្រុស ស្ថិតនៅភូមិព្រៃល្ងៀង ឃុំស្នួល ស្រុកក្រឡាញ់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2015 ពាក់ផ្លាកលេខបន្ទាយមានជ័យ 1M-7379 បើកបរដោយឈ្មោះស្រឿន សាឡាវ ភេទប្រុស អាយុ41ឆ្នាំ រស់នៅភូមិធាស្នា ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប និងអ្នកជិះពីក្រោយត្រូវជាប្រពន្ធ ឈ្មោះយិន វិន  អាយុ43ឆ្នាំ (ពាក់មួកសុវត្ថិភាពទាំងពីរនាក់) បើកបរក្នុងទិសដៅពីត្បូងទៅជើង បានបុកសត្វឆ្កែដួលម៉ូតូបណ្តាលអោយឈ្មោះយិន វិន ត្រូវជាប្រពន្ធស្លាប់ ចំណែកប្តីរងរបួសស្រាល ខូចខាតម៉ូតូ។ បន្ទាប់ពីកើតហេតុរួចសត្វឆ្កែរត់បាត់៕