អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មិនា ឆ្នាំ​២០១៤ ស្រុក​ស្ទោង

0

​ខេត្តកំពង់ធំ​៖ ជា​ខួប​លើក​ទី ១០៣ ទិវា​នារី​អន្តរជាតិ​ឆ្នាំ ២០១៤ ក្រោម​វិធាន​បទ សមភាព នៃ​ការអប់រំ​មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍ បាន​ប្រារព្វ​ធ្វើឡើង នៅក្នុង​ស្រុក​ស្ទោង​យ៉ាង​អ​ធឹ​ក​អ​ធ័​ម ក្រោម​អធិបតីភាព ឯកឧត្តម ណាំ ទុំ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ និង ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ដែល មាន​មន្ត្រីរាជការ តាម​បណ្តា​ឃុំ ចូលរួម នៅ​ព្រឹក​ថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១៤ បាន​ផ្តោតទៅលើ សារៈសំខាន់ ទៅលើ​តួនាទី របស់​ស្ត្រី ដែល​កំពុងតែ ត្រូវបាន​សកលលោក យកចិត្តទុកដាក់ បំផុត​និង​ឲ្យ​តំលៃ​ខ្ពស់​ទៅ លើ​ស្ត្រី ក្នុងតួនាទី អត់ធ្មត់ ពុះពារ​គ្រប់​ឧ​ប​ស័គ្គ ក្នុងការ​អប់រំ កូនចៅ និង​បំរើ​ការងារ នៅក្នុង​សង្គម និង​មាន តួនាទី​ជាច្រើន​ទៀត​ដែល បុរស​មិនអាច​ធ្វើបាន តែ​ស្ត្រី​អាចធ្វើ​បាន ។​ ​

ជាក់ស្តែង​ទិវា​នារី​អន្តរជាតិ ក៏ដូចជា​ទិវា​នារី នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ប្រារព្វ​ឡើងជា​រៀងរាល់ឆ្នាំ ក្រោម ការងារ​យកចិត្តទុកដាក់​បំផុត ទៅលើ​កិច្ចការនារី ពី​រាជរដ្ឋាភិបាល កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គ​ត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។​ ​

នៅក្នុង​ប្រវត្តិសាស្ត្រ ស្ត្រី​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដោយ​មិនអាច​ខ្វះ​បាន ក្នុងការ​រួមចំណែក ការពារ​និង​កសាង សង្គម ជាតិ​ឲ្យ​បានល្អ​ប្រសើរ និង​បាន​បង្កើត​ឲ្យ​មាន​ក្រសួង​កិច្ចការនារី ដើម្បី​ការពារ​ផលប្រយោជន៍ ស្ត្រី​និង កុមារ គ្រប់លំដាប់​ថ្នាក់ បង្កើន​ឆ​ន្ទះ និង​ស្មារតី ព្រោះ​ស្ត្រី​គឺជា​ឆ្អឹងខ្នង នៃ​សេដ្ឋកិច្ច​សង្គមជាតិ និង​ជម្រុញ​ឲ្យ ស្ត្រី​រួមចំណែក ការងារ​ក្នុងសង្គម តាមរយះ​ប្រឡង​ជ្រើសរើស បំពេញ​ក្របខ​ណ្ទ នៅតាម​ក្រសួង ស្ថាប័ន មន្ទីរ​នានា និង​យកចិត្តទុកដាក់​ចំពោះ​ស្ត្រី​ជា​ជនពិការ ។​ ​

បន្ទាប់ពី លោក ស្ត្រី មូល ឡ​ម អភិបាលរង​ស្រុក​ស្ទោង បាន​អាន​នូវ​ព្រះរាជសារ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិ​នាជ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ រួចមក ឯកឧត្តម ណាំ ទុំ ប្រធាន​ក្រុមប្រឹក្សា ខេត្ត​បាន​មាន ប្រសាសន៍ ផ្តាំផ្ញើរ​កោតសរសើរ ដល់​ស្ត្រី ដែលមាន​តួរ​នាទី​សំខាន់ ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា កូនចៅ​និង អប់រំ​កូនចៅ​បានល្អ និង​អាច​ធ្វើការ​គ្រប់​ក្រសួង ស្ថាប័ន ដូច​បុរស​បាន ។

នៅក្នុង​ពិធី បាន​បើក​ឳ​កាស​ឲ្យ សិស្សានុសិស្ស និង​ស្ត្រី​មាន​ឳ​កាស តប និង​ឆ្លើយ​សំនួរ នូវ​ចំណេះដឹង​ផ្សេងៗ ពាក់​ព័​ន្ឋ​ទៅនឹង​វិធានការ ទប់ ស្កាត់​ភ័យ​អន្តរាយ​ជុំវិញខ្លួន​របស់​ស្ត្រី​ស្តីពី​ច្បាប់​ផ្សេងៗ ដែល​ស្ត្រី​មាន​សិទ្ធិ​ក្នុង​ការទទួល នៃ​ឳ​កាស​ចុងក្រោយ នៃ​ពិធី ថ្នាក់ដឹកនាំ បានប្រគល់​បាច់ផ្កា និង​កាដូរ ជូន​ដល់​ភរិយា​ជាទី ស្រឡាញ់ ដើម្បី​ជា​គំរូ​ល្អ បុរស​ល្អ និង ជា​ប្តី​ល្អ ជា​ម្លប់​ជា​ជម្រក​ដល់​ក្រុមគ្រួសារ ។ ​ ​ ​ដោយ ប៊ុន រដ្ឋា ។Image8 Image9 Image10 Image11 Image12 Image13 Image14 Image15 Image16