យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​

0

​សៀមរាប ៖ យុវជន​ម្នាក់នេះ​មានឈ្មោះ សួស សារ៉ាន់ អាយុ​២២​ឆ្នាំ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ធ្វើ​ការចាប់​ឃាត់ខ្លួន​បញ្ជូនមក​ឲ្យ​កម្លាំង​នគរបាល​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដើម្បី​ធ្វើការ​តាមដាន​ស្រាវជ្រាវ​បន្ត​បន្ទាប់ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅពេល​យប់​

កាលពី​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០១៤​កន្លងទៅនេះ​រួច​ឆេ​ក​ឆែ​រកឃើញ​គ្រឿងញៀន​ខុសច្បាប់​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់​ដែល​នៅជាប់​និង​ខ្លួន​យុវជន​ម្នាក់នេះ​ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ធ្វើការ​ប្រគល់​យុវជន​នេះ​ទៅ​ឲ្យ​អង្គភាព​ជំនាញ​តែម្តង​។​

លោក​វរសេនីយ៍ត្រី អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​នគរបាល​ជំនាញ​របស់លោក​បានធ្វើ​ការសួរនាំ​និង​បានធ្វើការ​ឆេ​ក​ឆែ​ខ្លួនប្រាណ​របស់​យុវជន​សង្ស័យ​នេះហើយ​សមត្ថកិច្ច​យើង​បាន​រកឃើញ​គ្រឿងញៀន​ខុសច្បាប់​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់​ទៀត​ដែល​នៅក្នុង​កាបូប​លុយ​របស់គេ​ទើប​ក្រោយមក​យុវជន​ជា​ជនសង្ស័យ​ម្នាក់នេះ​បាន​ឆ្លើយ​សារភាពថា​កន្លងមក​ខ្លួន​ធ្លាប់បាន​ប្រើប្រាស់​និង​រក្សាទុក​នៅ​សារធាតុ​ញៀន​ទាំងអស់នេះ​ពិតប្រាកដ​មែន​។​

លោក​វរសេនីយ៍ត្រី អ៊ុំ សា​អាត បាន​បញ្ជាក់ថា​សម្រាប់​គ្រឿង​ញៀន​ខុសច្បាប់​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ដែល​សមត្ថកិច្ច​យើង​ធ្វើការ​ដកហូត​បាន​ពី​ជនសង្ស័យ​ម្នាក់នេះ​គឺ​ចំនួន​២​កញ្ចប់​ស្មើ​និង ០,៣ ក្រាម បច្ចុប្បន្ន​ជននេះ​ត្រូវបាន​សមត្ថកិច្ច​ក៏​សាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​ព្រមទាំង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ទី​០៨​ខែមីនា​ឆ្នាំ​២០១៤​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕

អត្ថបទ​ដោយ លោក ខេង ខេមរា រូបភាព លោក ម៉េ​ន បូរិទ្ធ ​