​ចោរ​គាស់​ផ្ទះ​គ្រូពេទ្យ​ម្នាក់​យកលុយ​និង​គ្រឿងអលង្កា​សរុប​ទាំងអស់​ជាង​៤​ម៉ឺន​ដុល្លារ​នៅ​ស្រុក​មង្គល​បូរី​

0

​ខេត្តបន្ទាយមានជ័យ​​ផ្ទះ​លោកគ្រូ​ពេទ្យ​ម្នាក់​ត្រូវ​ចោរ​ឡើង គាស់​បង្អួច ចូល​យក​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះ អស់​ប្រមាណ​ជាង​៤​ម៉ឺន ដុល្លារ ខណៈ​ម្ចាស់ផ្ទះ ជា​គ្រូពេទ្យ​នោះ ទៅ​ប្រចាំការ​នៅ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​ស្រុក​មង្គល​បូរី​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង

០០​នាទី និង​ចន្លោះ​៩​និង​១៥​នាទី​ព្រឹក ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ជំទាវ ឃុំ ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​លោក យ៉​ត សុផល អធិការដ្ឋាន នគរបាល​ស្រុក​មង្គល​បូរី បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​លោក បាន ទទួល​ព័ត៌មាន ពី​ជន​រង គ្រោះ​ភ្លាម​លោក​ក៏បាន​បញ្ជា​កម្លាំង​ចុះទៅ​ចំណុច​កន្លែង​កើត​ភ្លាមៗ តែម្តង ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្រុម ចោរ​ឡើង​គាស់​ផ្ទះ នោះ​។​image (5)

លោក​បាន​បន្តថា ចោរ​បាន​ឡើង​គាស់​បង្អួច​ផ្នែក​ខាងក្រោយ រួច​ក៏​ធ្វើ​សកម្មភាព​តែម្តង និង​ដឹងថា​ពី​ស្ថានភាព​ថា​ម្ចាស់ផ្ទះ​មិន​នៅ​ផងដែរ ដូចជា​ដឹង​ច្បាស់​ទៀតផង​។​​ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ជ្ទះ​មានឈ្មោះ ហ៊ី ហេង​ញាស់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានមុខ​ងារ​ជា​គ្រូពេទ្យ​ផ្នែក​វះកាត់​នៅក្នុង​មន្ទីរពេទ្យ​មង្គល​មិត្តភាព​កម្ពុជា​- ជប៉ុន មង្គល​បូរី រស់នៅ​ភូមិ​ជំទាវ ឃុំ ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ។​លោក​ក៏បាន​បញ្ជាក់ថា ចោរ​ឡើង​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ ដូចជា ប្រាក់ ៦០​ម៉ឺន​បាត (​លុយ​ថៃ​), ប្រាក់​ខ្មែរ ៦​លាន​រៀល​, ប្រាក់ ដុល្លារ ៦០០​ដុល្លារ​, ខ្សែ ក ៥ ខ្សែ ក្នុងនោះ មាស​៣​ខ្សែ និង ប្លា​ក​ទីន ព្រម​ទាំ​បណ្តោង សរុប ៤,៥​តំឡឹង​មាស​,​ខ្សែដៃ មាស ២ ខ្សែរ ១,៥image (6)

តំឡឹង​មាស ,​ផ្លា​ទីន ២ ខ្សែ ដាំ​ត្បូង​ក្រហម ,​កងដៃ ២ វង់​ភ្លេច​តំលៃ ,​ចិញ្ចៀន មាស​៣ ជី និង​ចិញ្ចៀន ពេជ្រ​២​វង់​, និង​ក្រវិល​ពេជ្រ ១​គូ របើ​សរុប​ទាំង​ប្រាក់ និង​គ្រឿង​អ​ល​ង្ល​ការ​អស់​សរុប​ជាង ៤០០០០​ដុល្លារ ឯណោះ​។​លោក​យ៉​ត​សុផល​បាន​និយាយថា កម្លាំង​សមត្ថកិច្ច កំពុង​តាមរក​ក្រុមចោរ​គាស់​បង្អួច ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ពេទ្យ​នោះ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕image (8)